Social Network

ការបាញ់ប្រហារគ្នារវាងក្រុមសកម្មប្រយុទ្ធ និងប៉ូលីស នៅជិតរដ្ឋធានីប្រទេសអេហ្ស៊ីប

ក្រសួងមហាផ្ទៃរបស់ប្រទេសអេហ្សីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា យ៉ាងហោចណាស់ភេវរករ ៦ នាក់ ត្រូវបានសម្លាប់នៅថ្ងៃអង្គារនេះ នៅក្នុងការបាញ់ទៅវិញទៅមក ជាមួយកងកំលាំងប៉ូលីស នៅជិតទីក្រុងគែរ Cairo ។

សេចក្តីថ្លែងការណ៍បាននិយាយថា "ប៉ូលីស បានទទួលព័ត៌មានអំពីការលាក់ខ្លួនរបស់ភេវរករមួយចំនួន នៅក្នុងទីក្រុងមួយឈ្មោះ ៦ តុលាដែលនៅជាយក្រុងនៃរាជធានី" ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា សមាសភាពដែលគួរឲ្យសង្ស័យត្រូវបានគេរៀបចំ សម្រាប់ប្រតិបត្តិការភេវរកម្មជាបន្តបន្ទាប់។

ប្រទេសអេហ្ស៊ីប បានចាប់ផ្តើមប្រតិបត្តិការសន្តិសុខ ដើម្បីកំទេចចោលរបបភេវរកម្មចេញ បន្ទាប់ពីការទម្លាក់លោកអតីតប្រធានាធិបតីម៉ូហាម៉េដម័រស៊ី Mohamed Morsi កាលពីឆ្នាំ ២០១៣ ។

ការវាយប្រហារប្រឆាំងនឹងសន្តិសុខ ដែលភាគច្រើនផ្តោតលើឧបទ្វីបស៊ីណៃ Sinai គឺបានធ្វើឱ្យទាហាន និងប៉ូលិសរាប់រយនាក់ ត្រូវបានសម្លាប់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។