Social Network

ក្រុមអ្នកជួយសង្គ្រោះ មានការបារម្ភមនុស្ស ៦ នាក់ជាប់ផុង ក្រោយស្ពានតៃវ៉ាន់ដួលរលំ

ក្រុមអ្នកជួយសង្គ្រោះ កំពុងប្រញាប់ប្រញាល់នៅថ្ងៃអង្គារនេះ ដើម្បីទៅដល់មនុស្ស ៦ នាក់ ដែលពួកគេភ័យខ្លាចថា បានជាប់ផុង បន្ទាប់ពីស្ពានមួយ បានបាក់នៅកោះតៃវ៉ាន់ ដោយធ្លាក់សង្កត់ទៅលើទូកនេសាទមួយក្រុមនៅខាងក្រោមនោះ។

ទីភ្នាក់ងារអគ្គិភ័យជាតិ ជឿជាក់ថា មនុស្ស ៦ នាក់ មិនបានចុះបញ្ជីនិងអាចជាប់នៅក្នុងទូក ក្រោមគំនរស្ពានដែលបាក់រលំ។

ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការជួយសង្គ្រោះ កំពុងបន្តដោយមានមនុស្សយ៉ាងហោចណាស់ ១២ នាក់ បានរងរបួស ក្នុងនោះមានកម្មករនេសាទហ្វីលីពីន ៦ នាក់ និងឥណ្ឌូនេស៊ី ៣ នាក់ ព្រមទាំងអ្នកបើកបរតៃវ៉ាន់ដឹកប្រេងសាំង។

ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានប្រាប់អ្នកយកព័ត៌មានថា “លោកស្រីសង្ឃឹមថា នឹងជួយសង្គ្រោះជនរងគ្រោះទាំងអស់ដោយសុវត្ថិភាព ក្នុងរយៈពេលដ៏ខ្លីបំផុត ដើម្បីកាត់បន្ថយការខូចខាត” នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia។