Social Network

មនុស្សរាប់រយនាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីការតវ៉ាថ្មីប្រឆាំងនឹងកំណែទម្រង់ច្បាប់

អាជ្ញាធរ បាននិយាយពីថ្ងៃអង្គារថា មនុស្សជាង ៥០០ នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ី ចំពេលមានការតវ៉ាទូទាំងប្រទេស ប្រឆាំងនឹងការធ្វើកំណែទម្រង់ជាចំណែកៗមួយចំនួន។

ការចាប់ខ្លួននេះ បានកើតឡើងបន្ទាប់ពីការប្រយុទ្ធគ្នាតាមដងផ្លូវ មួយយប់រវាងក្រុមប៉ូលិសបង្ក្រាបបាតុកម្ម និងក្រុមបាតុករគប់ដុំថ្ម - ដែល ពួកគេ ភាគច្រើនជាសិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ នៅទីប្រជុំជនកណ្តាលទីក្រុងហ្សាកាតា។

កម្លាំងសន្តិសុខ បានប្រមូលផ្តុំគ្នា ទប់ស្កាត់ភាពវឹកវរបន្ថែមទៀត នៅថ្ងៃអង្គារនេះ ខណៈសមាជិកសភា ប្រមាណ ៥៧៥ នាក់ បានស្បថចូលកាន់តំណែងនៅវិមានសភា ដែលត្រូវបានរារាំងយ៉ាងខ្លាំងនៅក្នុងប្រទេស។

ចាប់តាំងពីសប្តាហ៍មុន យ៉ាងហោចណាស់ក៏មាននិស្សិតពីរនាក់ បានស្លាប់ និងរាប់រយនាក់ទៀត បានរងរបួសដោយសាររលកនៃភាពចលាចល បានរាលដាលពាសពេញប្រជុំកោះអាស៊ីអាគ្នេយ៍ គឺត្រឹមប៉ុន្មានសប្តាហ៍ មុនលោកប្រធានាធិបតី Joko Widodo ចាប់ផ្តើមអណត្តិមួយទៀត ក្នុងនាមជាប្រមុខនៃប្រទេសប្រជាធិបតេយ្យធំទី ៣ របស់ពិភពលោក។

អ្នកនាំពាក្យប៉ូលិសជាតិម្នាក់ ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្តីថា ប៉ូលីស បានឃាត់ខ្លួនក្រុមបាតុករចំនួន ៦៤៩ នាក់ ពីការតវ៉ាកាលពីថ្ងៃច័ន្ទ នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃអង្គារ។