Social Network

ធនាគារធំបំផុតអាមេរិកថា

 កាលពីពាក់កណ្ដាលខែ កញ្ញាឆ្នាំ ២០១៩ កន្លងទៅនេះក្រុមហ៊ុន Apple បានបញ្ចេញ iPhone 11 series របស់ខ្លួនដែលរក្សាថ្ងាស់ឆក

និងរចនាកាមេរាងថ្មីរាងដូចចង្រ្កានgasដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមនុស្សទូទាំងពិភពលោក។បន្ទាប់ពីបញ្ចេញមិនទាន់បាន មួយខែស្រួលបួលផង ធនាគារ JP Morgan ដែលជាធនាគារធំបំផុតរបស់អាមេរិកបានដាក់ការព្យាករណ៍ថា ភាគហ៊ុនរបស់ក្រុមហ៊ុនផ្លែប៉ោម Apple នឹងកើនឡើងប្រមាណជាង ២០%បន្ទាប់ពីខ្លួនបានបញ្ចេញ iPhone ជំនានថ្មីទាំង៣ម៉ូឌែល។

បើតាមសម្ដីរបស់លោក Samik Chatterjeeអ្នកវិនិយោគរបស់ធនាគារ JP Morgan បានឲ្យដឹងថា ភាគហ៊ុនរបស់ Apple អានឹងកើនឡើងជាង២០% ដោយសារ Apple ទើបបញ្ចេញ iPhone 11 series ហើយការលក់ iPhone ជំនាន់ថ្មីនេះនឹងកើនឡើងជាង iPhone ជំនាន់មុន។

អ្នកវិភាគរូបនេះ បានឲ្យដឹងទៀតថា ភាគហ៊ុនរបស់ Apple អាចនឹងឡើងពី ២៤៣ដុល្លារក្នុងមួយហ៊ុន ទៅ ២៦៥ដុល្លារក្នុងមួយហ៊ុន ហើយលោកក៏បានព្យាការណ៍ទៀតថា Apple នឹងអាចលក់iPhone ជំនាន់ថ្មី លើស iPhone ជំនាន់មុន១លានគ្រឿងនាត្រីមាសបច្ចុប្បន្ន ហើយបំណាច់ឆ្នាំនឹងអាចលក់ iPhone ជំនាន់លើស iPhone ជំនាន់មុនប្រមាណ ៣លានគ្រឿងផងដែរ។

ការព្យការណ៍របស់JP Morgan ក៏បានបង្ហាញទៀតថា នៅកំឡុងឆ្នាំ ២០២០ក្រុមហ៊ុនផ្លែប៉ោមអាមេរិកមួយនេះអាចនឹងបញ្ចេញ iPhoneដែលបំពាក់បច្ចេកវិទ្យា 5G ដែលអាចធ្វើឲ្យចំណូលរបស់ក្រុមហ៊ុនកើនឡើងផងដែរ។ លើសពីនេះ ការបញ្ចេញ បច្ចេកវិទ្យា 5Gនេះទៀតសោតក៏ជាសញ្ញាបង្ហាញទំនុកចិត្តដល់អ្នកវិនិយោគទៅលើកំណើននៃប្រាក់ចំណូល របស់ Apple

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://youtu.be/pSnWFqjlZQk
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk

ដកស្រង់ចេញពីBusinessCambodia