Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សម្នាក់បានស្លាប់ និងផ្ទះរាប់សិបខ្នងត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃនៅក្បែររដ្ឋ Los Angeles

  • Print

បុរសម្នាក់ ត្រូវបានសម្លាប់ និងផ្ទះរាប់សិបខ្នង ត្រូវបានបំផ្លាញដោយភ្លើង Saddleridge ដែលបក់នាំដោយខ្យល់ និងបានកំពុងឆេះរាលដាលនៅតាមសហគមន៍ជើងភ្នំ Sylmar ដែលមានចម្ងាយ ៤៦ គីឡូក្រាម ភាគពាយព្យនៃទីប្រជុំជន Los Angeles ។

ប្រធាននាយកដ្ឋានអគ្គិភ័យរដ្ឋ Los Angeles ត្រូវបានដកស្រង់សម្តីដោយបណ្តាញព័ត៌មាន CBS ថា អគ្គិភ័យនោះ បានឆាបឆេះនៅយប់ថ្ងៃព្រហស្បតិ៍ ហើយបានកើនឡើងដល់ ១៩,១ គីឡូម៉ែត្រក្រឡា គិតត្រឹមថ្ងៃរះថ្ងៃសុក្រ ហើយបុរសម្នាក់ក្នុងអាយុ ៥០ ឆ្នាំ បានស្លាប់ដោយគាំងបេះដូង ចំពេលមានភ្លើងឆេះព្រៃ ដែលបានបំផ្លាញផ្ទះយ៉ាងតិច ២៥ ខ្នង។

អ្នកពន្លត់អគ្គិភ័យម្នាក់ ក៏បានរងរបួសភ្នែកបន្តិចបន្តួចផងដែរ។

ក្រុមពន្លត់អគ្គីភ័យសរុបចំនួន ១.០០០ នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យ ដោយឧទ្ធម្ភាគចក្រ និងយន្តហោះប៉ុន្តែការងាររបស់ពួកគេ ត្រូវបានរារាំងដោយខ្យល់បក់ខ្លាំង ដែលបណ្តាលឲ្យអណ្តាតភ្លើង កាន់តែឆាបឆេះ ដែលមន្ត្រីបាននិយាយថាខ្យល់នោះ កំពុងធ្វើចលនាក្នុងកម្រិត ៣,២ គីឡូម៉ែត្រក្រឡា ក្នុងមួយម៉ោង។

អគ្គិភ័យនេះ បានបិទផ្លូវប្តូរល្បឿនលឿនដ៏សំខាន់ រវាងភាគខាងត្បូងនិងភាគកណ្តាល នៃរដ្ឋកាលីហ្វ័រញ៉ា ខណៈពេលដែលផ្ទះប្រមាណជា ២៣.០០០ ខ្នង និងប្រជាជន ១០ម៉ឺននាក់ កំពុងស្ថិតក្រោមការបញ្ជាជម្លៀសចេញជាបណ្តោះអាសន្ន។

បើយោងតាមសេវាកម្មអាកាសធាតុជាតិ ការព្រមានទង់ក្រហមនៅភាគខាងត្បូងរដ្ឋ California ជាកន្លែងដែលភ្លើង Saddleridge កំពុងឆេះដែលគ្រោងនឹងផុតកំណត់នៅម៉ោង ៦ ល្ងាចថ្ងៃសុក្រ ត្រូវបានពន្យារពេលរហូតដល់ម៉ោង ៦ ល្ងាចថ្ងៃសៅរ៍នេះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអាទិត្យ។