Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាតុកម្មនៅទីក្រុង Kiev ប្រឆាំងនឹងផែនការស្វ័យភាព សម្រាប់អ៊ុយក្រែន ភាគខាងកើត

  • Print

មនុស្សជាង ១ ម៉ឺននាក់ បានធ្វើដំណើរតាមដងផ្លូវក្នុងក្រុងគៀវ នាទិវាអ្នកការពារអ៊ុយក្រែន ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងការផ្តល់ស្វ័យភាពដល់តំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលមិនត្រូវបានគ្រប់គ្រងដោយក្រុងគៀវ។

ក្រុមអ្នកតវ៉ា បានដើរក្បួនទៅកាន់ទីលានដ៏សំខាន់នៃក្រុងគៀវ រដ្ឋធានីនៃប្រទេសអ៊ុយក្រែន ហើយក្រោយមកបានដើរឆ្ពោះទៅការិយាល័យប្រធានាធិបតី និងអគារសភា ដោយស្រែកថា“ គ្មានការចុះចាញ់ឡើយ” ។

ការតវ៉ានេះ គឺជាការបន្តការដើរក្បួន ដែលបានប្រមូលផ្តុំមនុស្ស ១ម៉ឺននាក់ នៅថ្ងៃទី ៦ ខែតុលា តវ៉ាប្រឆាំងនឹងផែនការដោះស្រាយជំលោះនៅអ៊ុយក្រែនភាគខាងកើត ដែលអនុញ្ញាតឱ្យតំបន់នេះទទួលបានស្ថានភាពពិសេសបណ្តោះអាសន្ន ក្នុងអំឡុងពេលបោះឆ្នោតក្នុងតំបន់។

ក្រុមអ្នកតវ៉ា បានស្តីបន្ទោសលោក Zelensky និងក្រុមរបស់លោកពីបទ “ចុះចាញ់ប្រទេសរុស្ស៊ី” និងបានទាមទារឱ្យលុបចោលការចុះហត្ថលេខាលើរូបមន្ត Steinmeier ។ រូបមន្ត Steinmeier ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១ ខែតុលាក្នុងកិច្ចប្រជុំក្រុមទំនាក់ទំនងត្រីភាគី នៅទីក្រុង Minsk រដ្ឋធានីនៃប្រទេសបេឡារុស្ស Belarus ។

រូបមន្តនេះ ចែងអំពីបទឈប់បាញ់ ការដកកងទ័ពនិងការលើកលែងទោស ទាក់ទងនឹងស្ថានភាពនៅតំបន់ Donbass ភាគខាងកើតរបស់ប្រទេស នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ។