Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីបំផ្ទុះលើរថយន្តប៉ូលីស នៅភាគនារតីប្រទេសប៉ាគីស្ថាន

  • Print

តាមមន្ត្រីប៉ូលីសជាន់ខ្ពស់ម្នាក់ និយាយកាលពីថ្ងៃអង្គារថា ប៉ូលីសម្នាក់ត្រូវបានសម្លាប់ និង១០ នាក់ផ្សេងទៀត បានរងរបួសនៅពេលដែលគ្រាប់បែកបង្កប់ក្នុងម៉ូតូមួយគ្រឿង នៅតាមដងផ្លូវ បានផ្ទុះប៉ះលើរថយន្តប៉ូលីសនៅក្រុង Quetta ដែលជាទីរួមខេត្ត Balochistan ភាគនិរតីរបស់ប្រទេសប៉ាគីស្ថាន។

អធិការរងប៉ូលីសម្នាក់ បានប្រាប់ស៊ិនហួរថា តាមការស៊ើបអង្កេតដំបូងគ្រឿងផ្ទុះនោះ ត្រូវបានបំផ្ទុះដោយក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្ត-សញ្ញាណ នៅពេលរថយន្តប៉ូលីសជិះកាត់ពួកគេ ក្នុងកំឡុងពេលធ្វើការល្បាតក្នុងក្រុងជាប្រចាំ។

ការវាយប្រហារ បានកើតឡើងនៅក្នុងតំបន់ទីក្រុងរណបដ៏មមាញឹកនៃទីក្រុង ជាកន្លែងដែលសាក្សីផ្ទាល់ភ្នែក បានប្រាប់ស៊ីនហួរថាវិសាលភាពនៃការផ្ទុះ គឺខ្លាំងណាស់ដែលបណ្តាលឱ្យមានអគ្គិភ័យដ៏ធំមួយឆាបឆេះរថយន្តចំនួន ៤គ្រឿងផ្សេងទៀត ដែលឆ្លងកាត់តំបន់នោះ។

ក្រោយមកភ្លើងនោះ ត្រូវបានពន្លត់ដោយក្រុមពន្លត់អគ្គិភ័យ។ មិនទាន់មានក្រុមណាមួយ ឬបុគ្គលណាម្នាក់ចេញមុខអះអាងពីការវាយប្រហារនេះ នៅឡើយទេ។ ប៉ូលីស និងកងកំលាំងសន្តិសុខ បានព័ទ្ធជុំវិញតំបន់នោះ ហើយប្រព័ន្ធផ្សព្វផ្សាយ មិនត្រូវបានផ្តល់សិទ្ធិចូលទៅកាន់កន្លែងកើតហេតុនោះទេ ខណៈដែលអ្នកអនុវត្តន៍ច្បាប់ នៅតែចូលរួមក្នុងការប្រមូលភ័ស្តុតាងពីកន្លែងផ្ទុះនោះ។