Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីអ៊ីរ៉ាក់ អំពាវនាវឱ្យមានកិច្ចពិភាក្សាថ្នាក់ជាតិ ដើម្បីជំរុញកំណែទម្រង់នានា

  • Print

ប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Salih នៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យមានកិច្ចពិភាក្សាថ្នាក់ជាតិមួយ ដើម្បីជំរុញការកែទម្រង់តាមការទាមទាររបស់ប្រជាជនអ៊ីរ៉ាក់ ដោយអះអាងថាជាតម្រូវការបន្ទាន់ ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោត។

លោក Salih បានធ្វើការកត់សម្គាល់បែបនេះ នៅពេលទទួលបាន ការិយាល័យតំណាងអង្គការសហប្រជាជាតិ ដែលជាគណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ និងសកម្មជនអ៊ីរ៉ាក់។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ លោក Salih បានអះអាងពីតម្រូវការដោះស្រាយយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយទំនួល ខុសត្រូវ ចំពោះការទាមទារស្របច្បាប់របស់ក្រុមបាតុករ ក្នុងអំឡុងពេលជួបជាមួយអតីតនាយករដ្ឋមន្រ្តី Haider al-Abadi ។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានរលកនៃការតវ៉ានៅក្នុងទីក្រុងជាច្រើន ពិសេសនៅភាគកណ្តាល និងខាងត្បូងនៃប្រទេសអ៊ីរ៉ាក់ ជុំវិញស្ថានភាពរស់នៅកាន់តែយ៉ាប់យ៉ឺន ដែលបានគំរាមកំហែង អូសទាញស្ថាប័នរដ្ឋឲ្យចូលទៅក្នុងអំពើហិង្សា និងការបែកបាក់គ្នា។

ការតវ៉ានេះ បានឆក់យកអាយុជីវិតមនុស្សជាង ១០០ នាក់ ក្នុងនោះមានសមាជិកសន្តិសុខ ៨ នាក់ និងរងរបួស ៦.១០៧ នាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។