Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Trump គំរាមដាក់ទណ្ឌកម្មបន្ថែមទៀតលើ ប្រទេសទួគី ប្រសិនបើកិច្ចពិភាក្សាកម្រិតខ្ពស់បរាជ័យ

  • Print

ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បាន គំរាមថា ទីក្រុងអង់ការ៉ា នឹងប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ប្រសិនបើការពិភាក្សាកម្រិតខ្ពស់ រវាងភាគីទាំងពីរមិនចេញជាផ្លែផ្កា។

លោក Pence ដែលជាអនុប្រធានាធិបតីអាមេរិក រួមជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo និងមន្ត្រីជាន់ខ្ពស់ដទៃទៀតកំពុងធ្វើដំណើរទៅកាន់ប្រទេសទួគី កាលពីថ្ងៃពុធ ដើម្បីធ្វើយុទ្ធនាការបញ្ឈប់បទឈប់បាញ់ ចំពោះការវាយលុករបស់ប្រទេសទួគី នៅក្នុងប្រទេសស៊ីរី ដែលត្រូវបានបដិសេធដោយលោក Erdogan រួចជាស្រេចហើយ។

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយដោយការិយាល័យរបស់លោក Pence កាលពីថ្ងៃអង្គារ បានអោយដឹងថា លោក Pence នឹងរំពឹងជួបលោក Erdogan នៅថ្ងៃព្រហស្បតិ៍ នៅពេលនោះលោក នឹង "បញ្ជាក់ម្តងទៀតនូវការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី Trump ក្នុងការរក្សាទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសទួគី រហូតដល់មានដំណោះស្រាយមួយ" ។

សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានដាក់ចេញនូវកញ្ចប់នៃការដាក់ទណ្ឌកម្មលើប្រទេសទួគី ជុំវិញប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរី រួមទាំងបញ្ជីខ្មៅមន្ត្រីជាន់ខ្ពស់ទួគីមួយចំនួន ផ្អាករាល់កិច្ចចរចារពាណិជ្ជកម្មទ្វេភាគី និងដំឡើងពន្ធលើការនាំចូលដែកពីប្រទេសទួគីផងដែរ។

ការដាក់ទណ្ឌកម្មនេះ បានកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសទួគីបានបើកប្រតិបត្តិការយោធា សំដៅទៅលើកងកម្លាំងឃឺដ នៅតាមផ្នែកជាច្រើននៃភាគឥសានប្រទេសស៊ីរី។ យុទ្ធនាការទួគី បានកើតឡើងបន្ទាប់ពីបទបញ្ជារបស់លោក Trump កាលពីចុងសប្តាហ៍ ដើម្បីដកកងទ័ពអាមេរិក ប្រហែល ១.០០០ នាក់ចេញពីភាគខាងជើងប្រទេសស៊ីរី នេះបើតាមការផ្សាយរបស់សស៊ិនហួរ កាលពីថ្ងៃព្រហស្បត្តិ៍។