Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការវាយប្រហារសកម្មប្រយុទ្ធរបស់អាហ្គានីស្ថាន

  • Print

អ្នកនាំពាក្យរដ្ឋបាលខេត្ត បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាង ហោចណាស់អ្នកប្រយុទ្ធ ១២ នាក់ ក្នុងនោះមានបុគ្គលិកសន្តិសុខ ៤ នាក់ និងសកម្មប្រយុទ្ធ ៨ នាក់ ត្រូវបានសម្លាប់ នៅពេលដែលក្រុម ឧទ្ទាមតាលីបង់ បានវាយប្រហារទៅលើទីតាំងសន្តិសុខ នៅក្នុងស្រុក Nasai នៃខេត្ត Badakhshan ភាគខាងជើងប្រទេសអាហ្គានីស្ថាន កាល ពីថ្ងៃសៅរ៍។

យោងតាមមន្រ្តីរូបនោះ បាននិយាយថា ក្រុមសកម្មប្រយុទ្ធប្រដាប់ អាវុធ បានតម្រង់គោលដៅនៅតាមមូលដ្ឋានមួយចំនួន នៅក្នុងស្រុក Nasai កាលពីល្ងាចថ្ងៃសៅរ៍ ដែលបានបង្កឱ្យមានការប្រយុទ្ធគ្នា ដោយកាំភ្លើង។

ការប្រយុទ្ធគ្នា បាននឹងកំពុងបន្ត ហើយកងកំលាំងសន្តិសុខ កំពុងតែព្យាយាមបោសសម្អាតតំបន់នោះ ចេញពីពួកសកម្មប្រយុទ្ធប្រដាប់ អាវុធ។

ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលបានបាត់បង់មូលដ្ឋានរបស់ពួកគេនៅក្នុងស្រុកបះបោរមួយចំនួន នៃខេត្ត Badakhshan ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មិនទាន់បានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះនៅឡើយទេ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអាទិត្យ។