Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិសក្រិចរកឃើញជនអន្តោប្រវេសន៍៤១នាក់ ក្នុងរថយន្តដឹកទំនិញមួយគ្រឿង

  • Print

 (អាតែន)៖ ជនអន្តោប្រវេសន៍ សរុប៤១នាក់ ដែលសុទ្ធសឹងតែជា ជនជាតិអាហ្វហ្គានីស្ថានទាំងអស់ ត្រូវបានគេរកឃើញ ពេលលាក់ខ្លួនក្នុងរថយន្ត ដឹកទំនិញមួយគ្រឿង នៅភាគឦសានប្រទេសក្រិច។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CGTN នៅរសៀលថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ រថយន្តដឹកទំនិញ ដែលលួចផ្ទុក ជនអន្តោប្រវេសន៍ខាងលើ ត្រូវបានប៉ូលិសក្រិច ត្រួតពិនិត្យឆែកឆេរ នៅក្បែរទីក្រុង Xanthi។ រថយន្តនោះត្រូវគេជឿ ជាក់ថា មានប្រភព មកពីប្រទេសតួកគី។

ក្នុងចំណោមជនអន្តោប្រវេសន៍ ទាំង៤១នាក់ មានម្នាក់ជាជនជាតិអ៊ីរ៉ង់ ម្នាក់ជាស៊ីរី និងអ្នកដទៃទៀត ជាជនជាតិអាហ្វហ្គានីស្ថាន ហើយក្នុងនោះ ក៏ មានអនីតិជន ចំនួន៦នាក់ផងដែរ។ រីឯអ្នកបើករថយន្តដែលវ័យ៤០ឆ្នាំ ត្រូវបានឃាត់ខ្លួន។ បច្ចុប្បន្នចំនួនជនអន្តោប្រវេសន៍ និងជនភៀសខ្លួនធ្វើដំណើរ មកកាន់ប្រទេស ក្រិចហាក់បានកើនឡើងខ្លាំង គិតចាប់តាំងពីឆ្នាំ២០១៥មក ដែលវាគឺជាបញ្ហាប្រឈមដ៏ធំមួយរបស់ក្រិច។

គួរជម្រាបថា កាលពីខ្ទង់១០ថ្ងៃមុន សាកសពមនុស្សចំនួន៣៩នាក់ ដែលគេជឿជាក់ថាជាជនអន្តោប្រវេសន៍ មកពីប្រទេសវៀតណាមទាំងអស់ ត្រូវបានរកឃើញក្នុងទូរ រថយន្តកុងតឺន័រមួយគ្រឿងនៅក្បែរទីក្រុងឡុងដ៍។ ពាក់ព័ន្ធសំណុំរឿងនេះ មនុស្ស២នាក់ ត្រូវបានចោទប្រកាន់ជាផ្លូវការ នៅចក្រភពអង់ក្លេស រីឯមនុស្ស៨នាក់ត្រូវបាន ចាប់ខ្លួននៅវៀតណាម ខណៈអាជ្ញាធរអង់គ្លេស កំពុងបន្តដំណើរការ កំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ៕

 

ដកាស្រង់ពី៖ Fresh News