Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងទ័ពស៊ីរីផ្លោងគ្រាប់ចំសាលារៀនក្នុងខេត្ត Idlib នាំឲ្យមនុស្ស៨នាក់ស្លាប់ ក្នុងនោះមានទាំងក្មេងៗ!

  • Print

 (ស៊ីរី)៖ ជនស៊ីវិលយ៉ាងហោច ០៨នាក់បានស្លាប់ នៅថ្ងៃពុធសប្ដាហ៍នេះ ដែលជាថ្ងៃចូលឆ្នាំសកល នៅក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ពីសំណាក់កងកម្លាំងរដ្ឋាភិបាល ដែលបានធ្លាក់ចំសាលារៀនមួយកន្លែង ស្ថិតនៅក្នុងខេត្ត អ៊ីដលីប (Idlib) ជាមូលដ្ឋានរឹងមាំចុងក្រោយបំផុត របស់ក្រុមឧទ្ទាមស៊ីរី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០១៩។

ក្នុងចំណោមជនរគ្រោះទាំងអស់មាន ០៤នាក់ជាកុមារ និងពីរនាក់ជាស្ត្រីផងដែរ ហើយបើតាមកងកម្លាំងមួកស ការវាយប្រហារខាងលើ កើតមានឡើងចំពេលមានសិស្ស និងគ្រូបង្រៀនជាច្រើននាក់ កំពុងស្ថិតនៅក្នុងសាលារៀន នៅឯទីក្រុង សាមីន (Sarmeen) នៃភាគពាយ័ព្យខេត្ត Idlib។ក្រៅពីចំនួនអ្នកស្លាប់មនុស្ស ១៦នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ តែខាងរដ្ឋាភិបាលស៊ីរី មិនទាន់អធិប្បាយអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា បច្ចុប្បន្នកងកម្លាំងរដ្ឋាភិបាលស៊ីរី ក្រោមការគំាទ្រពីយន្ដហោះចម្បាំងរុស្ស៊ី កំពុងវាយដណ្ដើមយកខេត្ត Idlib ពីក្រុមឧទ្ទាមមកវិញ។បើតាមការឱ្យដឹងពីការិយាល័យ អង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌ (OCHA) ប្រជាជនស៊ីរីច្រើនជាង ២៣៥,០០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង របស់ពួកគេ នៅចន្លោះពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

សង្រ្គាមស៊ីរីបានសម្លាប់ជីវិតមនុស្សច្រើនជាង ៣៧០,០០០នាក់ ចាប់តាំងពីវាផ្ទុះឡើងនៅឆ្នាំ២០១១ មកទល់នឹងដើមឆ្នាំ២០២០ ហើយគិតជាសរុប មនុស្ស ១១,២១៥នាក់ក្នុងនោះរួមមានកុមារជាង ១,០០០នាក់ ត្រូវបានសម្លាប់នៅក្នុងឆ្នាំ២០១៩ កន្លងទៅ បើទោះជារដ្ឋាភិបាលប្រធានាធិបតី បាស្សា អាល់អាសាដ កំពុងគ្រប់គ្រងទឹកដី ស្ទើរតែទាំងស្រុងឡើងវិញក៏ដោយ៕

ដកស្រង់ពី៖ Fresh News