Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៉ីរ៉ាក់អះអាងថា អ៉ីរ៉ង់បាញ់មីស៊ីលសរុប២២គ្រាប់ស្រោចមកលើមូលដ្ឋានទ័ពពីរកន្លែងនៅលើទឹកដីខ្លួន ប៉ុន្តែពុំមានកងទ័ពអ៊ីរ៉ាក់ស្លាប់ឡើយ

  • Print

(បាកដាដ)៖ ក្រោយមានការបាញ់ពីមីស៊ីល ពីប្រទេសអ៉ីរ៉ង់ យោធាអ៉ីរ៉ាក់ ចេញប្រកាសថា មីស៊ីលសរុបចំនួន២២គ្រាប់ បានហោះមកពីអ៉ីរ៉ង់ ហើយធ្លាក់ចំលើមូលដ្ឋានយោធាពីរកន្លែង នៅក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ ដល់កងទ័ពអ៉ីរ៉ាក់ណាម្នាក់ឡើយ។

នេះបើតាម ការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sky News នៅរសៀលថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។ យោងតាមការអះអាង របសយោធាអ៉ីរ៉ាក់ មីស៊ីលចំនួន១៧គ្រាប់ បានធ្លាក់ចំលើមូលដ្ឋានទ័ពឈ្មោះថា Al Asad និង៥គ្រាប់ទៀតបានធ្លាក់ចំ លើមូលដ្ឋានទ័ពឈ្មោះ Erbil។

អ៉ីរ៉ង់បានបាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពក្នុងប្រទេសអ៉ីរ៉ាក់បែបនេះ ព្រោះតែមូលដ្ឋានយោធាទាំងនោះ គឺជាកន្លែងដែលកងទ័ពអាមេរិកកំពុងឈរជើងផងដែរ ហើយវាជាការសងសឹកតបតទៅវិញ ចំពោះសកម្មភាពធ្វើឃាតរបស់អាមេរិកមកលើ មេទ័ពកំពូលម្នាក់របស់អ៉ីរ៉ង់កាលពីសប្តាហ៍មុន។

គួរជម្រាបថា ពាក់ព័ន្ធការបាញ់មីស៊ីលរបស់អ៉ីរ៉ង់ បណ្តាញសារព័ត៌មាននៅសហរដ្ឋអាមេរិក បានចុះផ្សាយថាពុំមានកងទ័ពអាមេរិកណាម្នាក់ បានបាត់បង់ជីវិតនោះឡើយ ព្រោះបាញ់ចំកន្លែងដែលពុំមានវត្តមានយោធាអាមេរិក។ ប៉ុន្តែស្ថានីយទូរទស្សន៍រដ្ឋអ៉ីរ៉ង់វិញ បានអះអាងផ្ទុយពី គ្នាថា កងទ័ពអាមេរិករហូតដល់ខ្ទង់៨០នាក់បានស្លាប់ ដោយសារតែការបាញ់មីស៊ីលរបស់អ៉ីរ៉ង់៕

ដកស្រង់ពី៖ Fresh News