Social Network

អាល្លឺម៉ង់ចាប់ផ្តើមបិទព្រំដែនជាមួយប្រទេសជិតខាងខ្លួនចំនួន០៥ ក្រោមគោលបំណងកាត់បន្ថយការរាលដាលនៃ COVID-19

(ប៊ែរឡាំង)៖ នៅព្រឹកថ្ងៃចន្ទនេះ អាល្លឺម៉ង់បានចាប់ផ្តើមបិទ ជាបណ្តោះអាសន្ ននូវបណ្តោយព្រំដែនជាមួយ អូទ្រីស ស្វីស បារាំង ដាណឺម៉ាក និងលុចសំបួរ ចំពេលដែលជំងឺ COVID-19 កំពុងមានការរាតត្បាត យ៉ាងខ្លាំងក្លាជាងគេ នៅទូទាំងទ្វីបអឺរ៉ុប។

នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន CNN នៅចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

ចំណាត់ការបិទព្រំដែនខាងលើ ត្រូវបានចាប់ផ្តើមអនុវត្ តកាលពីវេលាម៉ោង០៨៖០០នាទីព្រឹក ថ្ងៃចន្ទនេះ (ម៉ោងនៅរដ្ឋធានីប៊ែរឡាំង) ហើយ រដ្ឋមន្រ្តីមហាផ្ទៃអាល្លឺម៉ង់ លោក ហស ស៊ីហូហ្វើ (Horst Seehofer) បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា អ្នកដែលមានបំណងចង់ចូលទៅកាន់ ប្រទេសទាំង៥នោះ ក្រោយម៉ោង០៨៖០០នាទីព្រឹកថ្ងៃចន្ទ ចាំបាច់ត្រូវតែមានហេតុផលដែលអាចទទួលយកបាន។ ដោយឡែក ទំនិញនិង អ្នកត្រូវធ្វើដំណើរបំពេញការងារដោយឆ្លងប្រទេស គឺទទួលបានការលើកលែងពីវិធានការបិទព្រំដែននេះ។

គួរជម្រាបថា បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសអាល្លឺម៉ង់បានកើនដល់៥,៨១៣នាក់ ហើយមានអ្នកស្លាប់១៣នាក់។ បន្ទាប់ពី អ៉ីតាលី និងអេស៉្បាញ អាល្លឺម៉ង់គឺជាប្រទេសអឺរ៉ុបលេខ៣ ដែលមានករណីឆ្លងច្រើនជាងគេ៕

ដកស្រង់ពី៖ Fresh News