Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

COVID-19 នៅកូរ៉េខាងត្បូង៖ អ្នកឆ្លងថ្មីមាន១០៤នាក់, សរុប៩,២៤១ករណី ក្នុងនោះ១៣១នាក់បាត់បង់ជីវិត

  • Print

 (សេអ៊ូល)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង ដែលហៅកាត់ថា KCDC បានរាយការណ៍ឲ្យដឹងថា កូរ៉េខាងត្បូង បានកត់ត្រាករណីអ្នកឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន១០៤ករណីបន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ។

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។ បើបូកបញ្ចូលទាំងករណីឆ្លងថ្មីខាងលើ វាបានធ្វើឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះ បានកើនដល់៩,២៤១នាក់ នៅទូទាំងប្រទេស ក្នុងនោះ១៣១នាក់ បានបាត់បង់ជីវិត។

អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងរឹតបន្តឹងការត្រួតពិនិត្យ លើការធ្វើដំណើរចេញចូលប្រទេសបន្ថែមទៀត ជាពិសេសគឺទៅលើ អ្នកដំណើរដែលមកពីសហរដ្ឋអាមេរិក នៅថ្ងៃសុក្រស្អែកនេះតែម្តង ខណៈក្តីបារម្ភចេះតែកើនឡើងខ្លាំងចំពោះករណីនាំចូល ពីប្រទេសខាងក្រៅ បើទោះបីជាករណីក្នុងស្រុក មានការធ្លាក់ចុះច្រើនក៏ដោយ។

កន្លងមករដ្ឋាភិបាលទីក្រុងសេអ៊ូល បានដាក់ការត្រួតពិនិត្យតាមព្រំដែន យ៉ាងតឹងរ៉ឹងលើភ្ញៀវទេសចរមកពីអ៊ឺរ៉ុប ចិន អ៊ីតាលី និងអ៊ីរ៉ង់ ដែលតម្រូវឲ្យពួកគេទាំងនោះចុះឈ្មោះ លើកម្មវិធីស្មាតហ្វូនមួយ ក្នុងគោលបំណងតាមដានស្ថានភាពសុខភាព របស់ពួកគេឲ្យបានដិតដល់។ ហើយវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេលពីរសប្តាហ៍ ក៏ត្រូវបានអនុវត្តលើពួកគេផងដែរ៕

ដកស្រង់ពី៖ Fresh News