Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ាឡេស៊ីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗដល់ទៅ២៣៥នាក់ទៀត, ចំនួនសរុបពេលនេះគឺ២,០៣១ករណី

  • Print

 (គូឡាឡាំពួរ)៖ ចំនួននៃករណីឆ្លង COVID-19 នៅទូទាំងប្រទេសម៉ាឡេស៊ី បានកើនឡើងដល់ ២,០៣១ករណីហើយ បន្ទាប់ពីអ្នកឆ្លងថ្មីៗ ២៣៥នាក់ទៀតត្រូវបានរាយការណ៍ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ នេះតែម្តង។

នេះបើតាមប្រភពពីក្រសួងសុខាភិបាលម៉ាឡេស៊ី ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានឱ្យដឹងទៀតថា ចំនួនអ្នកជំងឺស្លាប់ដោយសារ COVID-19 ក៏បានកើនឡើងដល់ ២៣នាក់ផងដែរ។

ករណីឆ្លងសរុបក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានគេមើលឃើញថា មានការកើនឡើងទ្វេដងក្នុងរយៈតែមួយសប្ដាហ៍ប៉ុណ្ណោះ ជាហេតុបង្ខំឱ្យរដ្ឋាភិបាលទីក្រុងគូឡាឡាំពួកាលពីថ្ងៃពុធ បានសម្រេចចិត្តបង្កើនពេលវេលា នៃការរឹតបន្តឹងលើការធ្វើដំណើរ និងសកម្មភាពនានារបស់ប្រជាជន រហូតដល់ថ្ងៃទី១៤ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19៕

ដកស្រង់ពី៖ Fresh news