Social Network

ទីក្រុងបាសេឡូណា​ បាន​រៀបចំ​បង្កើត​មន្ទីរពេទ្យ​នៅតាម​ទីវាល អំឡុង​ការផ្ទុះ​ឡើង​នៃ​វីរុស​កូវីដ-១៩

  (បរទេស)៖ អាជ្ញាធរអេស្បាញ បានចាប់ផ្តើមបង្កើតមន្ទីរពេទ្យ នៅតាមទីវាលរចំនួន ៤ ទីតាំងដំបូង នៅឯទីក្រុងបាសេឡូណា កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ដើម្បីកាត់បន្ថយសម្ពាធ នៃការកើនឡើងចំនួន អ្នកជម្ងឺ ដែលចាំបាច់ ត្រូវការសម្រាកមន្ទីរពេទ្ យក្នុងមន្ទីរពេទ្យ នាជុំវិញករណីលេចឡើង ជាបន្តបន្ទាប់ នូវវីរុសជម្ងឺឆ្លង ប្រភេទនេះនៅក្នុងប្រទេស។

នេះបើយោងតាមប្រភពការផ្សព្វផ្សាយ ចេញពីសារព័ត៌មាន GTN កន្លងទោថ្មីៗនេះ។ គ្រឿងបរិក្ខារ សម្រាប់ប្រើប្រាស់បណ្តោះអាសន្ន ត្រូវបានគេយកទៅផ្ទុក នៅក្នុងមន្ទីរពេទ្យរដ្ឋធំៗចំនួន ៤ ទីតាំងនៅក្នុងទីក្រុង ដែលជាអាច ឲ្យអ្នកជម្ងឺស្នាក់អាស្រ័យបានរហូតជាង ៦០០នាក់ឯណោះ។

ទីតាំងទីមួយត្រូវបានឲ្យដឹងថា នឹងធ្វើការបង្កើតឡើង គឺនៅក្នុងមជ្ឈមណ្ឌលកីឡា នៃក្រុង ដែលស្ថិតនៅក្បែរ មន្ទីរពេទ្យវ៉លឌឺបូន។ យើងសង្កេតឃើញថា ភ្នាក់ងារគ្រប់ជាន់ថ្នាក់ តាមផ្នែកផ្សេងៗដូចជា  ក្រុមអ្នកពន្លត់អគ្គិភ័យ រួមជាមួយបុគ្គលិកពេទ្យជាច្រើន មានសកម្មភាពមមាញឹកយ៉ាងខ្លាំង ក្នុងការរៀបចំទីតាំងថ្មីនេះ  ដែលមានគម្រោង អាចនឹងចាប់ផ្ដើម ដំណើរការនាសប្ដាហ៌ក្រោយនេះតទៅ៕

ដកស្រង់ពី៖ Fresh News