Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិធានការ «នៅក្នុងផ្ទះ» របស់លោក ដូណាល់ ត្រាំ ពន្យឺតការឆ្លង COVID-19 នៅសហរដ្ឋអាមេរិក

  • Print

(ញូយ៉ក)៖ ក្រុមហ៊ុនបច្ចេកវិទ្យា វេជ្ជសាស្ត្រ Kinsa Health បានឱ្យដឹងថា វិធានការរឹតត្បិត ក្នុងនោះរួមមាន ទាំងការបង្គាប់ឱ្យប្រជាជន ស្ថិតនៅក្នុងផ្ទះ រីឯភោជនីយដ្ឋាន ត្រូវបិទទ្វារ បាន និងកំពុងចូលរួមចំណែក ក្នុងការជួយពន្យឺត ការឆ្លងជំងឺ COVID-19 ដែលបានឆ្លងរាលដាល គ្រប់រដ្ឋទាំងអស់ នៅក្នុងសហរដ្ឋអាមេរិក។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។ ប្រជាជនអាមេរិក ២៤៨លាននាក់ នៅក្នុងរដ្ឋចំនួន ២៩ ត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុងផ្ទះ ខណៈអាជ្ញាធរសុខាភិបាលអាមេរិក នៅតែពិបាកបញ្ជាក់ថាវិធានការនេះ និងវិធានការ ដទៃទៀតមានប្រសិទ្ធភាពពន្យឺតការឆ្លង COVID-19 ដោយរបៀបណា។

ប៉ុន្តែ បើតាមទិន្នន័យថ្មីមួយរបស់ក្រុមហ៊ុន Kinsa ផ្អែកលើពេលវេលាជាក់ស្ដែង វិធានការគម្លាតសង្គម ឬនៅ ឆ្ងាយពីគ្នា បាននិងកំពុងដំណើរការទៅមុខ ហើយអាចកាត់បន្ថយចំនួនអ្នកជំងឺច្រើនលើសលប់នៅតាមមន្ទីរពេទ្យបានមួយផ្នែក និងធ្វើឱ្យអត្រាស្លាប់មានកំរិតទាបផងដែរ។

ប្រសិទ្ធភាពនៃវិធានការស្ថិតនៅក្នុងផ្ទះ ព្រមទាំងវិធានការគម្លាតសង្គម ក៏បានបងា្ហញរឹតតែច្បាស់ផងដែរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអូសបន្លាយពេលនៃការអនុវត្តវិធានការទាំងនេះរហូតដល់ចុងខែមេសា ឆ្នាំ២០២០ ជាមួយការផ្ដល់អនុសាសន៍ឱ្យប្រជាជនអាមេរិកស្ថិតនៅក្នុងផ្ទះ។

លោក បន្តថាលោកមានផែនការដកចេញការរឹតត្បិតវិញ នៅថ្ងៃបុណ្យ Easter ហើយនឹងបញ្ជូនប្រជាជនអាមេរិកឱ្យត្រឡប់ទៅធ្វើការវិញ។

យ៉ាងណាមិញ តួលេខចុងក្រោយពីសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins) ដែលមានតួនាទីតាមដានជាប្រចាំលើស្ថានការណ៍ COVID-19 ទាំងនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោកបានឲ្យដឹងថា ពេលនេះចំនួនមនុស្សស្លាប់ ដោយសារតែជំងឺរាតត្បាតសកលនេះ នៅទូទាំងប្រទេសមហាអំណាចមួយនេះ បានកើនឡើងដល់ ៣,០០៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១៦៣,៤២៩ករណី៕

ដកស្រង់ពី៖ Fresh News