Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃរកឃើញអ្នកឆ្លង COVID-19 ១២០នាក់ថ្មី ហើយអ្នកជំងឺ២នាក់ទៀតស្លាប់

  • Print

(បាងកក)៖ នាថ្ងៃពុធនេះ អាជ្ញាធរសុខាភិបាលថៃ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន១២០នាក់ថ្មី ហើយអ្នកជំងឺ២នាក់ ទៀត ដែលបានបាត់បង់ជីវិត។

នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។

ក្នុងចំណោម១២០ករណីថ្មីនោះ មាន៤៣ករណីនៅរាជធានីបាងកក, ២៣ករណីនៅខេត្ត Samut Prakan, ១១ករណីនៅខេត្ត Phuket ខណៈ នៅខេត្ត Krabi, Nonthaburi, Pathum Thani, Buri Ram, Songkhla និង Chon Buri សុទ្ធតែមានពីរករណីម្នាក់ ហើយនៅខេត្ត Chachoengsao, Nakhon Pathom, Si Sa Ket, Samut Sakhon, Saraburi, Nong Bua Lam Phu និង Ubon Ratchathani មាន១ករណីម្នាក់។ ចំណែក២៤ករណីទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេត។

សម្រាប់អ្នកជំងឺ២នាក់ដែលទើបតែបានបាត់បង់ជីវិត មានម្នាក់ជាបុរសជនជាតិថៃអាយុ៧៩ឆ្នាំ ដែលធ្លាប់ទៅចូលរួមពិធីមង្គលការនៅម៉ាឡេស៊ី និងម្នាក់ទៀតអាយុ៥៧ឆ្នាំ ជាធុរជន ដែលទើបតែ ត្រឡប់មកពីចក្រភពអង់គ្លេស។

គួរជម្រាបថា បូកសរុបជាមួយតួលេខថ្មីខាងលើ អ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃបានកើនដល់១,៧៧១នាក់ ក្នុងនោះទីក្រុងបាងកក មានករណីឆ្លងច្រើនជាងគេគឺ៨៥០នាក់។ រីឯចំនួនអ្នកស្លាប់វិញបានកើនដល់១២នាក់ ខណៈអ្នកជាសះស្បើយមាន៣៤២នាក់៕

ដកស្រង់ពី៖ Fresh News