Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងទ័ពអាកាសអាហ្វហ្គានីស្ថានបើកការវាយប្រហារ និងផ្តាច់ជីវិតសមាជិកក្រុមតាលីបង់ជាង ២០នាក់

  • Print

  (កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធ ២១នាក់ ត្រូវបានសម្លាប់នៅក្នុងវាយប្រហារ តាមផ្លូវអាកាស លើមូលដ្ឋានរបស់ ក្រុមតាលីបង់ស្ថិតនៅខេត្ត ចសចាន (Jawzjan) ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ។

នេះបើតាមអ្នកនាំពាក្យយោធា អាហ្វហ្គានីស្ថាន ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ  នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

បើតាមអ្នកនាំពាក្យយោធាអាហ្វហ្គានីស្ថាន  ប្រចាំតំបន់ភាគខាងជើង លោក ម៉ូហាំម៉ាត់ ហានីហ្វ រ៉េហ្សៃ (Mohammad Hanif Rezai) យន្ដហោះចម្បាំង យោធាអាហ្វហ្គានីស្ថាន បានទម្លាក់គ្រាប់បែក លើមូលដ្ឋានក្រុមតាលីបង់  និងកន្លែងលក់ខ្លួនចំនួនពីកន្លែងនៃតំបន់ មែនជីក (Manjik) ក្នុងខេត្ត Jawzjan នៅព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍នេះតែម្ដង ដោយបានផ្ដាច់ជីវិតក្រុមសកម្មប្រយុទ្ធ ២១នាក់។

លោក Hanif Rezai បានបន្ថែមទៀតថា កងកម្លាំងសន្តិសុខ នឹងបន្តការវាយប្រហារលើមូលដ្ឋានទាំងអស់ របស់ក្រុមឧទ្ទាមនៅក្នុងប្រទេស។

ប៉ុន្តែក្រុមតាលីបង់ ដែលបានបាត់សមាជិករបស់ខ្លួន ០៦នាក់ផងដែរនោះ នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសស្រដៀងគ្នានេះ នៅខេត្ត ឃុនឌូស (Kunduz) កាលពីយប់ថ្ងៃពុធម្សិលមិញ មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីឡើយទេ ជុំវិញការអះអាងរបស់អ្នកនាំពាក្យយោធាអាហ្វហ្គានីស្ថាន៕

ដកស្រង់ពី៖ Fresh News