Social Network

ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ៣ករណីទៀត​នៅក្នុងសេចក្តីប្រកាសថ្ងៃព្រហស្បតិ៍នេះ

(បាងកក)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលថៃ បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៣នាក់បន្ថែមទៀត និងពុំមានករណីស្លាប់ទេ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។ បើតាមការគូសបញ្ជាក់របស់លោក ថាវីស៊ិន វិសានុយោធិន (Taweesin Wisanuyothin) អ្នកនាំពាក្យរដ្ឋបាលគ្រប់គ្រងស្ថានការណ៍ COVID-19 នៃប្រទេសថៃបានឲ្យដឹងថា ក្នុងចំណោមករណីថ្មីទាំងបីខាងលើនេះ គឺមាន ០២ករណីជាករណីឆ្លងក្នុងស្រុកតែម្តង ខណៈ០១ករណីទៀតត្រូវបានរកឃើញនៅលើបុគ្គលម្នាក់ ដែលទើបតែត្រឡប់មពីប្រទេសហ្វីលីពីន។

គួរជម្រាបថា បើបូកបញ្ចូលទាំងករណីឆ្លងថ្មីៗទាំង ០៣ករណីនេះបន្ថែមទៀត វាបានធ្វើឲ្យករណីឆ្លង COVID-19 សរុបនៅក្នុងប្រទេសអាស៊ានមួយនេះកើនដល់ ៣,០៣៧ករណី ដោយក្នុងនោះអ្នកជំងឺចំនួន ៥៦នាក់ស្លាប់ និង ២,៨៩៧នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ៕

ដកស្រង់ពី៖ Fresh News