Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្មានសញ្ញាធូរស្រាលសម្រាប់ឥណ្ឌា! ក្នុងមួយថ្ងៃអាជ្ញាធររកឃើញអ្នកឆ្លង COVID-19 ថ្មីជាង ៦,០០០នាក់ និងស្លាប់ ១៤៨នាក់ទៀត!

  • Print

(ញូដេលី)៖ ប្រទេសឥណ្ឌាហាក់ នៅតែបន្តបង្ហាញសញ្ញាធ្ងន់ធ្ងរ នៃការឆ្លងរាតត្បាតជំងឺ COVID-19 ដដែល ដោយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរបានរកឃើញ អ្នកឆ្លងជំងឺនេះច្រើនបំផុត មិនធ្លាប់មានគឺ ៦,០៨៨នាក់ និងអ្នកជំងឺ ១៤៨នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ បើបូកបន្ថែមតួលេខថ្មីៗខាងលើនេះទៀត ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបក្នុងប្រទេសឥណ្ឌាកើនដល់ ១១៨,៤៤៧ករណី ក្នុងនោះអ្នកស្លាប់កើនដល់ ៣,៥៨៣នាក់ និងអ្នកជាសះស្បើយឡើងវិញកើនដល់ ៤៨,៥៣៤នាក់។

គួរបញ្ជាក់ថា ថ្ងៃសុក្រនេះគឺជាថ្ងៃទី ៥៩ហើយ ដែលប្រទេសឥណ្ឌា អនុវត្តវិធានការបិទប្រទេស ដើម្បីប្រយុទ្ធនឹងជំងឺឆ្លង COVID-19 ដោយវាទើបតែត្រូវបានអូសបន្លាយពេលបន្ថែមទៀត កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ រហូតដល់ ថ្ងៃទី៣១ ខែឧសភា តែម្តង។

ទោះបីជាវិធានបិទប្រទេសនៅបន្តអនុវត្តដដែលមែន ប៉ុន្តែការរឹតត្បិតមួយចំនួន ត្រូវបានដកចេញរួចទៅហើយ  ក្នុងនោះមានដូចជារថយន្ត អាចធ្វើដំណើរឆ្លងរដ្ឋបាន និងមធ្យោបាយធ្វើដំណើរ តាមរថភ្លើង មួយចំនួន អាចដំណើរការឡើងវិញ៕

ដកស្រង់ពី៖ Fresh News