Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះស៊ីក្លូន Amphan ផ្តាច់ជីវិតប្រជាជនឥណ្ឌាកើនដល់ ៨០នាក់ បន្ថែមពីលើទុក្ខវេទនាបង្កឡើងដោយ COVID-19

  • Print

(ញូដេលី)៖ ចំនួនមនុស្សស្លាប់ក្រោយការវាយប្រហារ ដោយព្យុះស៊ីក្លូនដ៏កំណាចមួយនៅរដ្ឋ វែសត៍ ប៊ែងហ្គាល់ (West Bengal) ភាគខាងកើតប្រទេសឥណ្ឌា មុនពេលវាចាកចេញទៅបង់ក្លាដែស គឺបានកើនឡើងដល់ ៨០នាក់ហើយ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន India Today នារសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។ ព្យុះស៊ីក្លូនឈ្មោះ អាំផាន (Amphan) ដែលជាព្យុះដ៏ខ្លាំងក្លាបំផុតកម្រមាន បានបោកបក់មកដល់រដ្ឋអូឌីសា (Odisha) និងរដ្ឋ West Bengal ភាគខាងកើតឥណ្ឌា កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ។

ក្រៅពីឆក់យកជីវិតមនុស្ស វាបានបង្កការបំផ្លិចបំផ្លាញជាច្រើនផ្សេងទៀត។ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នាថ្ងៃសុក្រនេះ កំពុងចុះទស្សនកិច្ចនៅរដ្ឋ West Bengal ដើម្បីត្រួតពិនិត្យស្ថានការណ៍ ហើយលោកនឹងបន្តទៅរដ្ឋ Odisha ថែមទៀត។

គួរជម្រាបថា ព្យុះស៊ីក្លូន Amphan បានឆ្លងទៅដល់ប្រទេសបង់ក្លាដែស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយវាបានចាប់ផ្តើមថយចុះកម្លាំងទៅវិញ ប៉ុន្តែក៏បានបង្កការបំផ្លិចបំផ្លាញ និងផ្តាច់ជីវិតមនុស្ស មួយចំនួននៅទីនោះដែរ។

ការវាយប្រហារដោយព្យុះខាងលើនេះបានកើតឡើង ខណៈដែលឥណ្ឌាកំពុងរងគ្រោះ កាន់តែធ្ងន់ធ្ងរ ដោយសារ ជំងឺរាតត្បាតសកល COVID-19៕

ដកស្រង់ពី៖ Fresh News