Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីអាមេនី និងគ្រួសារលោកទាំងមូលឆ្លងជំងឺ COVID-19

  • Print

 (អាមេនី)៖ នាយករដ្ឋមន្ត្រីអាមេនីលោក នីខូល ផាស៊ីនយ៉ាន (Nikol Pashinyan) នៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ នេះបានប្រកាសនៅក្នុងវីដេអូ ផ្សាយផ្ទាល់នៅលើគណនី Facebook ថា លោកបានធ្វើតេស្ដវិជ្ជមាន ចំពោះជំងឺ COVID-19 ហើយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។ លោក Pashinyan បានលើកឡើងយ៉ាងដូច្នេះថា  «ខ្ញុំមិនមានរោគសញ្ញាសង្ស័យណាមួយទេ តែខ្ញុំបានសម្រេចចិត្តធ្វើតេស្ដរក COVID-19 ហើយលទ្ធផល ចេញមកគឺវិជ្ជមាន ខណៈក្រុមគ្រួសារខ្ញុំ ទាំងមូលក៏បានឆ្លងជំងឺនេះដែរ»។

គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសអាមេនីដែលមានប្រជាជនប្រមាណ ០៣លាននាក់ បានរកឃើញករណីឆ្លង COVID-19 សរុប ៩,៤០២ករណីក្នុងនោះស្លាប់ ១៣៩នាក់ និងជាសះស្បើយ ៣,៤០២នាក់។ អាមេនីត្រូវបានចាត់ទុកថា មានករណីឆ្លង COVID-19 ក្នុងកម្រិតទាបបើធៀបនឹងប្រទេសផ្សេងៗទៀតនៅទ្វីបអឺរ៉ុប៕

ដកស្រង់ពី៖ Fresh News