Social Network

បំរាមគោចរ ត្រូវបានប្រកាសឡើងនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានការតវ៉ានៅជិតសេតវិមាន

អភិបាលក្រុង Washington, D.C. បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា លោកស្រីគ្រោងដាក់ចេញបម្រាមគោចរនៅទូទាំងទីក្រុង ចំពេលមានភាពតានតឹងកើនឡើងរវាងក្រុមអ្នកតវ៉ា និងប៉ូលីស នៅខាងក្រៅសេតវិមាន ជុំវិញការស្លាប់របស់លោក George Floyd ដែលជាបុរសអ្នកទោសស្បែកខ្មៅគ្មានអាវុធ និងត្រូវបានសម្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលីស Minneapolis ។

បម្រាមគោចរ គឺចាប់ពីម៉ោង១១យប់ ថ្ងៃអាទិត្យ ៣១ឧសភា រហូតដល់ម៉ោង៦ព្រឹកថ្ងៃចន្ទ ០១មិថុនា ហើយឆ្មាំជាតិ D.C. ក៏ត្រូវបានដាក់ឲ្យប្រចាំការ ដើម្បីជួយដល់ប៉ូលីសក្នុងតំបន់ផងដែរ។

ថ្ងៃអាទិត្យ គឺជាថ្ងៃទីបីនៃការតវ៉ាជាច្រើន នៅរដ្ឋធានីសហរដ្ឋអាមេរិក ជុំវិញការស្លាប់របស់ George Floyd និងមានការប៉ះទង្គិចគ្នា រវាងក្រុមអ្នកតវ៉ា និងមន្រ្តីអនុវត្តន៍ច្បាប់ផងដែរ។

លោក Floyd អាយុ ៤៦ ឆ្នាំ បានទទួលមរណភាព នៅថ្ងៃទី ២៥ ខែឧសភាបន្ទាប់ពីមន្ត្រីប៉ូលីសឯកសណ្ឋានពណ៌ស បានចាប់លោកឲ្យលុតជង្គង់នៅលើកញ្ចឹងក បើទោះបីជាលោក បាននិយាយអង្វរម្តងហើយម្តងទៀតថា "ខ្ញុំមិនអាចដកដង្ហើមបានទេ" និង "សូមអង្វរ ខ្ញុំមិនអាចដកដង្ហើមបានទេ" នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។