Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួលេខអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅអ៊ីតាលី កើនថែម ៧៥ នាក់

  • Print

អ្នកជំងឺ COVID-១៩ សរុប ៧៥ នាក់បន្ថែមទៀត បានស្លាប់ក្នុងរយះពេល ២៤ ម៉ោងចុងក្រោយនេះ នៅប្រទេសអ៊ីតាលី ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៣៣.៤១៥ នាក់ ក្នុងចំណោមករណីឆ្លងសរុប ២៣៣.០១៩ នាក់ នេះបើយោងតាមតួលេខថ្មីៗ ចេញកាលពីថ្ងៃអាទិត្យ។

យោងតាមនាយកដ្ឋានការពារជនស៊ីវិល បានអោយដឹងថា នៅទូទាំងប្រទេសចំនួននៃការឆ្លងមេរោគសកម្ម បានធ្លាក់ចុះ ១.៦១៦ នាក់ ពោលគឺចំនួនឆ្លង មាន ៤២.០៧៥ នាក់។

ក្នុងចំណោមអ្នកដែលធ្វើតេស្តិវិជ្ជមាន មាន ៤៣៥នាក់ ឋិតក្រោមការព្យាបាលដោយយកចិត្តទុកដាក់បំផុត ពោលគឺធ្លាក់ចុះ១៥នាក់ បើប្រៀបធៀបកាលពីថ្ងៃសៅរ៍ និងចំនួន ៦.៣៨៧នាក់ ត្រូវសម្រាកពេទ្យដោយមានរោគសញ្ញា និងធ្លាក់ចុះ ២៩៣នាក់ កាលពីថ្ងៃមុនៗ។

អ្នកដែលមិនមានរោគសញ្ញា ឬគ្រាន់តែរោគសញ្ញាស្រាល គឺត្រូវស្នាក់នៅផ្ទះ ដាច់ដោយឡែកពីគេ។ ចំនួនអ្នកជាសះស្បើយឡើងវិញ បានកើនឡើងចំនួន ១,៨៧៤ បើប្រៀបធៀបទៅនឹងថ្ងៃសៅរ៍ ដែលធ្វើឱ្យចំនួនសរុបទូទាំងប្រទេស កើនឡើងដល់ ១៥៧.៥០៧ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។