Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតប្រធានាធិបតី Bush៖ «អាមេរិកគួរចំណាយពេលស្វែងយល់ឡើងវិញ អំពីភាពបរាជ័យដ៏អាក្រក់របស់ខ្លួន ទៅលើបញ្ហារើសអើងពូជសាសន៍»

  • Print

  (វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក ចច ដាប៊លយូ ប៊ូស George W Bush នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) បានស្នើឲ្យសហរដ្ឋអាមេរិក ចំណាយពេលស្វែងយល់ឡើងវិញ អំពីភាពបរាជ័យដ៏អាក្រក់របស់ខ្លួន ជុំវិញភាពអយុត្តិធម៌ ទាក់ទងនឹងពូជសាសន៍ នៅក្នុងប្រទេសនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។

ពាក់ព័ន្ធនឹងការស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ដែលបានបាត់បង់ជីវិត  ដោយសារថប់ខ្យល់ នៅក្រោមជង្គង់របស់ប៉ូលិសស្បែកសម្នាក់ ក្នុងទីក្រុង មីននាផូលីស (Minneapolis) កាលពីចុងខែឧសភា លោក George W Bush បាននិយាយដូច្នេះថា «វានៅតែជាភាពបរាជ័យ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ  ដែលពលរដ្ឋអាមេរិកស្បែកខ្មៅ ជាច្រើននាក់ នៅតែទទួលរងការគាបសង្កត់ ធ្វើបាប និងគំរាមកំហែង នៅក្នុងប្រទេសរបស់ពួកគេ មកទល់សព្វថ្ងៃនេះ»។

លោក Bush បានសង្កត់ធ្ងន់ថា «សោកនាដកម្មបែបនេះ ដែលធ្លាប់កើតមានច្រើនលើកមកហើយនោះ  បានបង្កជាសំណួរ ដែលគួរតែសួរជាយូរណាស់ មកហើយថា តើយើងអាចបញ្ចប់ ការរើសអើង ពូជសាសន៍ -ពណ៌សម្បុរ ជាលក្ខណៈប្រព័ន្ធបែបនេះ នៅក្នុងសង្គមយើងដោយរបៀបណា?

វាដល់ពេលហើយដែលសហរដ្ឋអាមេរិក ត្រូវចំណាយពេលស្វែងយល់  ក៏ដូចជាពិនិត្យមើលឡើងវិញ ចំពោះភាពបរាជ័យដ៏អាក្រក់របស់ខ្លួនជុំវិញបញ្ហានេះ»។

គួរជម្រាបថា ការសម្លាប់លោក Floyd បានបណ្តាលឲ្យមានការធ្វើបាតុកម្ម និងភាពវឹកវរនៅទូទាំងសហរដ្ឋអាមេរិក។ ខណៈបាតុកម្មជាច្រើន បានប្រព្រឹត្តទៅដោយសន្តិវិធីត្រឹមត្រូវក៏ដោយ មួយចំនួនត្រូវបានធ្វើឡើង ក្នុងទម្រង់ជាកុបកម្មហិង្សា  ដោយមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សាធារណៈ និងឯកជនជាដើម៕

ដកស្រង់ពី៖ Fresh News