Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាក់រលំដំបូលសាលារៀននៅប៉ាគីស្ថាន

  • Print

យោងតាមប្រភពព័ត៌មានក្នុងស្រុកឲ្យដឹងថា ដំបូលសាលារៀនមួយ បានបាក់រលំនៅក្នុងស្រុកកុលសម្ព័ន្ធភាគពាយ័ព្យ នៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារដោយបានសម្លាប់មនុស្ស ៦ នាក់ និងធ្វើឲ្យមនុស្ស ១៤ នាក់ ផ្សេងទៀតរងរបួស។

អ្នកកាសែតក្នុងស្រុកម្នាក់មកពីតំបន់កើតហេតុ បានប្រាប់កាសែតស៊ីនហួរ-ចិនថា ដំបូលថ្នាក់រៀនមួយនៅក្នុងសាលាសាសនាមួយកន្លែង បានបាក់សង្កត់លើកូនសិស្សទាំង ២០ នាក់ ដែលកំពុងមានវត្តមាន។

ភ្លាមៗនោះ អ្នកស្រុក បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ហើយទាញសាកសព និងអ្នករងរបួសចេញពីគំនរបាក់បែក។ អ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ដែលយ៉ាងហោចណាស់ក៏មានជនរងគ្រោះពីរនាក់ដែរ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

សាលារៀន ដែលនៅតែបន្តបិទទ្វារអស់រយៈពេលជាច្រើនសប្តាហ៍មកហើយដោយសារតែជំងឺរាតត្បាត COVID-19 នោះ គឺបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំងៗ នាពេលថ្មីៗកន្លងមកនេះ។