Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះករណីបាញ់ប្រហារនៅជាយទីក្រុងឡុងដ៍ នាំឲ្យមនុស្ស៤នាក់រងរបួស ក្នុងនោះក៏មានកូនក្មេងផងដែរ (Video inside)

  • Print

(ឡុងដ៍)៖ មនុស្ស ០៤នាក់ ក្នុងនោះមានមនុស្សធំ ០៣ម្នាក់ និងក្មេងម្នាក់ត្រូវបានគេបាញ់ ឲ្យរបួស នៅភាគខាងជើង ទីក្រុងឡុងដ៍ កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ខណៈប៉ូលិសអង់គ្លេស កំពុងបើកការស៊ើបអង្កេត។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។ ប៉ូលិសអង់គ្លេសបានឲ្យដឹងថា មានស្នូរកាំភ្លើងនៅក្នុងសង្កាត់ ប្រ៊ែនត៍ (Brent) ភាគខាងជើងទីក្រុងឡុងដ៍ កាលពីវេលាម៉ោង ០៩៖៤៥នាទីយប់ថ្ងៃពុធ។

ពាក់ព័ន្ធនឹងករណីនេះ ប៉ូលិសអង់គ្លេសមិនបានចាប់ខ្លួន ជនសង្ស័យណាមួយឡើយ  ប៉ុន្តែបានស្នើឲ្យមានការស្វែងរក សាក្សីទាំងឡាយ ដែលប្រហែលជាបានប្រទះឃើញករណីបាញ់ប្រហារនេះ។

គួរជម្រាបថា ខាងប៉ូលិសក៏នឹងបង្កើនការល្បាតនៅតំបន់កើតហេតុខាងលើផងដែរ។ សម្រាប់ជនរងគ្រោះទាំង ០៤នាក់វិញ គឺត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយពេលកើតហេតុ៕

ដកស្រង់ពី៖ Fresh News