Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនគ្មានករណីឆ្លង COVID-19 ក្នុងស្រុកនោះឡើយកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមានករណីនាំចូលចំនួន៥នាក់

  • Print

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៥ករណីបន្ថែមទៀត ដែលសុទ្ធតែជាប្រភេទនាំចូលពីក្រៅប្រទេស។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ បើតាមការបញ្ជាក់ ពីក្រសួងសុខាភិបាលចិន បានឲ្យដឹងថា ក្នុងចំណោម ០៥ករណីឆ្លងថ្មី ដែលជាប្រភេទនាំចូលពីក្រៅប្រទេសខាងលើនេះ មាន ០៤ករណី ត្រូវគេបានរាយការណ៍ ចេញពីទីក្រុងសៀងហៃ (Shanghai) និង ០១ករណីទៀត ត្រូវបានរាយការណ៍ចេញពីខេត្ត ស៊ីឈួន (Sichuan)។

សរុបករណីនាំចូល COVID-19 ពីក្រៅប្រទេស នៅទូទាំងប្រទេសចិនបានកើនដល់ ១,៧៦៨ករណី ដោយក្នុងនោះអ្នកជំងឺចំនួន ១,៧០៧នាក់បានជាសះស្បើយឡើងវិញ និង ៦១នាក់ទៀតកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលនៅឡើយ។

ដោយឡែកសម្រាប់រយៈពេលដូចគ្នានេះ អាជ្ញាធរសុខាភិបាលចិន ក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ០៨នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,៣២៧នាក់។

គួរជម្រាបថា បើបូកបញ្ចូលទាំងករណីឆ្លងថ្មីៗទាំង ០៥ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨៣,០២៧ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់៕

ដកស្រង់ពី៖ Fresh News