Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង៖ «ទង្វើរបស់ចិនលើហុងកុង គឺជារឿងសមហេតុផលជាទីបំផុត»

  • Print

 (ព្យុងយ៉ាង)៖ កាសែតផ្លូវការបស់កូរ៉េខាងជើង បានចេញផ្សាយថា ការអនុម័តច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុង ដោយសភាប្រជាជនចិន ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសជាតិ  «គឺជារឿងសមហេតុផលបំផុត»។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនារសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។ រ៉ូដុង ស៊ីនម៉ាន់ (Rodong Sinmun) ដែលជាកាសែតផ្លូវការមួយរបស់កូរ៉េខាងជើង  បានចេញផ្សាយបទអត្ថាធិប្បាយមួយ យ៉ាងដូច្នេះថា «រដ្ឋាភិបាលចិន បានចាត់វិធានការជាច្រើន ដើម្បីការពារអាយុជីវិត  និងទ្រព្យសម្បត្តិ របស់ប្រជាជននៅហុងកុង...  ហុងកុងគឺជាផ្នែកមួយ មិនអាចកាត់ផ្តាច់បានរបស់ចិន ហើយក៏គ្មាននរណាម្នាក់ មានសិទ្ធិនិយាយបង្កាច់បង្ខូច  និងជ្រៀតជ្រែក ក្នុងដែនដី មួយនេះបានទេ»។

កាសែតដដែលបានសង្កត់ធ្ងន់ទៀតថា ការប៉ុនប៉ងណាមួយ ដែលមានបំណងបំបែកបំបាក់ហុងកុងចេញពីចិន ក្រោមពាក្យស្លោក «ឯករាជ្យ» គឺរឿងដែលមិនអាចទទួលបានឡើយ ខណៈការអនុម័តច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុងដោយសភាប្រជាជនចិន ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសជាតិ គឺជារឿងសមហេតុផលបំផុត។

គួរជម្រាបថា ជុំវិញការអនុម័តច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុង  ដោយសភាប្រជាជនចិន កាលពីសប្តាហ៍កន្លងទៅនេះ បានបង្កជាភាពតានតឹងផ្នែកការទូតថែមមួយកម្រិតទៀត រវាងប្រទេសមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិក និងប្រទេសចិន។

ជុំវិញបញ្ហានេះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ត្រាំ បានសម្រេចដកហូតឋានៈ ពិសេសរបស់ហុងកុង ចេញបញ្ជីរបស់ខ្លួន ក្រោយបានចោទប្រកាន់តែថា ចិនបង្កើតច្បាប់ថ្មីនេះដើម្បីបានជាន់ឈ្លីស្វ័យភាពរបស់ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកមួយនេះ។

ការដកហូតឋានៈនេះ នឹងធ្វើឲ្យហុងកុងបាត់បង់សិទ្ធិពាណិជ្ជកម្មពិសេស ជាមួយសហរដ្ឋអាមេរិក  រួមទាំងការយកពន្ធ ទាបជាងដែនដីផ្សេង ទៀតរបស់ចិនជាដើម។ ទោះបីជាបែបនេះក្តី ទីក្រុងហុងកុងក៏បានថ្កោលទោស  ការសម្រេចចិត្ តរបស់សហរដ្ឋអាមេរិក ខាងលើនេះរួចមកហើយ និងថែមទាំងបានព្រមានទីក្រុងវ៉ាស៊ីនតោន វិញថា ការធ្វើបែបនេះមិនត្រឹមតែបំផ្លាញ ផលប្រយោជនប្រជាជនអាមេរិក នៅហុងកុងប៉ុណ្ណោះទេ ប៉ុន្តែផលប្រយោជន៍ របស់អាមេរិក ក៏រងផលប៉ះពាល់ដូចគ្នា៕

ដកស្រង់ពី៖ Fresh News