Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតប៉ាគីស្ថានលោតចូលក្នុងចង្កោមប្រទេស ដែលមានករណីឆ្លង COVID-19 ដល់រាប់សែននាក់

  • Print

(អុីស្លាម៉ាបាដ)៖ ករណីឆ្លង COVID-19 នៅក្នុងប្រទេសប៉ាគីស្ថាន បានកើនដល់ ១០៣,៦៧១ករណី ហើយគិតត្រឹមថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ បន្ទាប់ពីប្រទេសអាស៊ីខាងត្បូងមួយនេះ ទើបតែបានប្រកាសរកឃើញករណីឆ្លងថ្មីៗចំនួន ៤,៧២៨នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលប៉ាគីស្ថានបានឲ្យដឹងថា ក្នុងរយៈពេលដូចគ្នានេះ ប្រទេសប៉ាគីស្ថានក៏បានកត់ត្រាករណីស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 ចំនួន ៦៥នាក់បន្ថែមទៀតដែរ ដែលនាំឲ្យករណីស្លាប់សរុបកើនដល់ ២,០៦៧នាក់ ឬស្មើប្រហែលនឹង ២% នៃចំនួនករណីឆ្លងសរុបខាងលើ។

ចំណែកឯចំនួនអ្នកជាសះស្បើយនៅក្នុងប្រទេសមួយនេះមានចំនួន ៣៤,៣៥៥នាក់ ឬស្មើរនឹង ៣៣.១%។ ប្រការនេះវាបានធ្វើឲ្យចំនួនករណីសកម្ម ឬអ្នកជំងឺកំពុងតែសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបច្ចុប្បន្នមានចំនួន ៦៧,២៤៩ នាក់។

យោងតាមទិន្នន័យចុងក្រោយនេះ វាបានធ្វើឲ្យប្រទេសប៉ាគីស្ថានបានឈរលំដាប់ថ្នាក់ទី ១៥ ក្នុងចំណោមប្រទេសទាំង ១៦ នាពេលបច្ចុប្បន្នដែលមានករណីឆ្លងលើសពី ១០០,០០០ករណីឡើងទៅ។

នៅចំពោះស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងនៃវិបត្តិ COVID-19 អាជ្ញាធរប៉ាគីស្ថានបានប្តេជ្ញាថា នឹងចាត់វិធានការយ៉ាងតឹងរឹងបន្ថែមទៀតក្នុងការអនុវត្តនីតិធីដែលខ្លួនបានដាក់ចេញ ក្នុងការទប់ស្កាត់ការឆ្លង រីករាលដាល នៃជំងឺរាតត្បាតសកលមួយនេះ៕

ដកស្រង់ពី៖ Fresh News