Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីថ្មីនៃប្រទេសប៉ូឡូញ នឹងត្រូវបោះឆ្នោតជ្រើសរើសសារជាថ្មី

  • Print

ប្រធានាធិបតីប៉ូឡូញ ដែលកំពុងកាន់តំណែង គឺលោក Andrzej Duda នឹងជួបគូប្រជែងដ៏សំខាន់របស់ខ្លួន គឺលោក Rafal Trzaskowski ជាបេក្ខជននៃគណបក្សប្រឆាំងដ៏សំខាន់ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប៉ូឡូញសារជាថ្មី នេះបើយោងតាមការស្ទង់មតិការបោះឆ្នោតរបស់ Ipsos ដែលចេញផ្សាយនៅយប់ថ្ងៃអាទិត្យ។

ទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ បានរាយការណ៍ថា លោក Duda ទទួលបាន 41.8% នៃសម្លេងឆ្នោត ខណះលោក Trzaskowski ដែលជាអភិបាលក្រុង Warsaw ទទួលបាន 30.4% ។

តាមច្បាប់បោះឆ្នោតប៉ូឡូញ បើសិនគ្មាននរណាម្នាក់ ក្នុងចំណោមអ្នកប្រជែង ១១ នាក់ ក្នុងការប្រណាំង បានឈ្នះច្រើនជាង ៥០ % នៃការបោះឆ្នោតនោះ ការបោះឆ្នោតឡើងវិញ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១២ ខែកក្កដា។

Duda គាំទ្រដោយគណបក្សច្បាប់អភិរក្ស និងយុត្តិធម៌ ចំណែកលោក Trzaskowski ជាអ្នកប្រជាធិបតេយ្យគ្រិស្តសាសនា នឹងប្រមើលមើលអូសទាញអ្នកបោះឆ្នោតរបស់បេក្ខជនទាំង ៩ នាក់ផ្សេងទៀត ឲ្យមកខាងខ្លួន នៅពេលធ្វើការបោះឆ្នោតឡើងវិញនោះ។

ការប្រណាំងប្រជែងប្រធានាធិបតី គឺដើមឡើយគ្រោងធ្វើនៅថ្ងៃទី ១០ ខែឧសភា តែត្រូវបានពន្យារពេល ដោយសារជំងឺរាតត្បាត COVID-19 និងការរឹតត្បិតការធ្វើដំណើរនានា តែយ៉ាងណាក៏ដោយ នៅតែមានអ្នកបោះឆ្នោតចំនួន ៦២,៩% បានចេញមកបោះឆ្នោត ពោលគឺកើនឡើងពី ៤៩% កាលពីប្រាំឆ្នាំមុន នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។