Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាជនហ្សកដង់រាប់រយនាក់ ធ្វើបាតុកម្មប្រឆាំងនឹងផែនការបញ្ចូលទឹកដីអ៊ីស្រាអែល

  • Print

ប្រជាជនហ្សកដង់រាប់រយនាក់ ធ្វើបាតុកម្មប្រឆាំងនឹងផែនការបញ្ចូលទឹកដីអ៊ីស្រាអែល ប្រជាជនហ្សកដង់រាប់រយនាក់ បានប្រមូលផ្តុំគ្នានៅឯទីប្រជុំជន នៃរដ្ឋធានី អាំមែន Amman កាលពីថ្ងៃសៅរ៍ ដោយធ្វើបាតុកម្មប្រឆាំងនឹងផែនការរបស់ អ៊ីស្រាអែល ក្នុងការបញ្ចូលផ្នែកមួយនៃទឹកដីប៉ាឡេស្ទីន។

ដោយមានការស្រែកពាក្យស្លោកប្រឆាំងនឹងអ៊ីស្រាអែល ពួកគេ បានអំពាវនាវឱ្យរដ្ឋាភិបាលខ្លួនបញ្ចប់កិច្ចព្រមព្រៀងទាំងអស់ជាមួយអ៊ីស្រាអែល ព្រោះពួកគេ បានចាត់ទុកថា ការសម្រេចចិត្តបញ្ចូលទឹកដីនោះ អាចបញ្ចប់ដំណោះស្រាយរវាងរដ្ឋទាំងពីរ និងបំផ្លាញរាល់ឱកាសទាំងអស់សម្រាប់សន្តិភាពក្នុងតំបន់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។