Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីប្រេស៊ីល ឆ្លងជំងឺ COVID-19

  • Print

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានប្រកាសនៅថ្ងៃអង្គារនេះថាលោក បានធ្វើតេស្ត៍វិជ្ជមានជំងឺ COVID-19 ។

កាលពីថ្ងៃច័ន្ទលោក Bolsonaro រោគសញ្ញាគ្រុនក្តៅ ៣៨អង្សាសេ ក្អក និងឈឺក្បាលដែលនាំឱ្យមានការធ្វើតេស្តនៅមន្ទីរពេទ្យកងកម្លាំងប្រដាប់អាវុធប្រេស៊ីល ប្រធានាធិបតី ត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងក្រុមដែលមានហានិភ័យខ្ពស់សម្រាប់ជំងឺ COVID-19 ដោយសារតែអាយុរបស់លោក ក្នុងវ័យ ៦៥ ឆ្នាំ។

លោក Bolsonaro ចុះធ្វើយុទ្ធនាការដើម្បីបន្តសកម្មភាពសេដ្ឋកិច្ច ហើយជារឿយៗ បានបង្ហាញខ្លួនជាសាធារណៈដោយគ្មានរបាំងមុខ និងមិនយកចិត្តទុកដាក់ចំពោះគម្លាតសង្គម។

លោកប្រធានាធិបតី បានធ្វើតេស្តិចំនួន ៣ ដងក្នុងខែមីនា បន្ទាប់ពីការធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដែលក្នុងនោះសមាជិក ២០ នាក់នៃគណៈប្រតិភូររបស់លោក ឬមនុស្សដែលលោកបានជួបជាមួយ-ក្រោយមក-សុទ្ធតែឆ្លង COVID-១៩ ដំបូងលោក បដិសេធមិនបង្ហាញលទ្ធផលតេស្តជាសាធារណៈទេ ដោយគ្រាន់តែនិយាយថា លោក បានធ្វើតេស្តអវិជ្ជមាន។

នៅទីបំផុតតុលាការកំពូលរបស់ប្រេស៊ីល បានសំរេចថា លទ្ធផល គឺដើម្បីផលប្រយោជន៍សាធារណៈ ហើយត្រូវតែផ្សព្វផ្សាយ។ ប្រទេសប្រេស៊ីល បានទទួលរងនូវការផ្ទុះជំងឺ COVID-19 ច្រើនបំផុតលំដាប់ទី ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។

ចំនួនអ្នកស្លាប់ក្នុងប្រទេស បានកើនឡើងដល់ ៦៥.០០០ នាក់កាលពីថ្ងៃច័ន្ទ ដោយមានករណីឆ្លងចំនួន ១.៦២៣.២៨៤ ករណី នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ។