Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះភ្លៀងមូសុង ចាប់ផ្តើមនៅទីក្រុងការ៉ាជី របស់ប៉ាគីស្ថាន

  • Print

យ៉ាងហោចណាស់មានមនុស្ស ៧ នាក់ បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួស នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងទឹកភ្លៀង ដាច់ដោយឡែកពីគ្នានៅទីក្រុងខារ៉ាជីភាគខាងត្បូងរបស់ប្រទេសប៉ាគីស្ថាន ដោយសារភ្លៀងមូសុងរដូវវស្សាលើកដំបូង កាលពីថ្ងៃច័ន្ទ។

បន្ទាប់ពីអាកាសធាតុក្តៅខ្លាំង អស់រយៈពេលជាច្រើនសប្តាហ៍ អ្នកស្រុកការ៉ាជីទទួលបានការលួងលោមចិត្ត នៅពេលមានភ្លៀងមូសុងដំបូងនៅក្នុងរដូវក្តៅដែលកំពុងបន្តកើតមានក្នុងរដូវក្តៅ នាទីក្រុងកំពង់ផែ ដែលមានប្រជាជនជាង ២០ លាននាក់មួយនេះ ប៉ុន្តែក្នុងពេលតែមួយ ឧប្បត្តិហេតុអកុសលនៃការឆក់អគ្គិសនី បាក់រលំដំបូល និងរំលើងដើមឈើ និងផ្ទាំងប៉ាណូ គឺបានឆក់យកជីវិតមនុស្សអស់ ៧ នាក់។

យោងតាមនាយកដ្ឋានឧតុនិយមប៉ាគីស្ថាន បានឱ្យដឹងថា ភ្លៀងធ្លាក់រហូតដល់ ៤៣ មីល្លីម៉ែត្រ ត្រូវបានកត់ត្រានៅក្នុងទីក្រុង ហើយវាបានបង្កការបំផ្លិចបំផ្លាញនៅតំបន់ ដែលបង្កដោយខ្យល់បក់ខ្លាំងទ្វេរដង។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្តប្រចាំខេត្ត Sindh ដែលទីក្រុង Karachi ឋិតនៅ បានចេញការព្រមានអំពីគ្រោះទឹកជំនន់ នៅផ្នែកខ្លះនៃទីក្រុង និងតាមតំបន់ទៀតនៃខេត្ត។

នាយកដ្ឋានឧតុនិយមប៉ាគីស្ថាន ក៏បានព្យាករណ៍ផងដែរថា នឹងមានភ្លៀងធ្លាក់ច្រើនលើលំនាំដដែល ក្នុងទីក្រុងនៅរយៈពេលពីរថ្ងៃបន្ទាប់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។