Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Trump ជូនដំណឹងទៅសភា ដើម្បីដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក

  • Print

សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បានប្រាប់កាលពីថ្ងៃអង្គារ៍ថា លោកដូណាល់ ត្រាំ បានជូនដំណឹងជាផ្លូវការទៅសភាថា សហរដ្ឋអាមេរិក បានសម្រេចជាផ្លូវការហើយ ដើម្បីដកខ្លួនចេញពីអង្គការសុខភាពពិភពលោក នៅចំពេលជំងឺរាតត្បាតសកលលោកមួយនេះ ។

ដោយដកស្រង់សំដីមន្ត្រីរដ្ឋបាលជាន់ខ្ពស់ កាសែត The Hill បានរាយការណ៍នៅថ្ងៃដដែលថា សហរដ្ឋអាមេរិក បានដាក់សេចក្តីជូនដំណឹងអំពីការដកខ្លួនរបស់ខ្លួន ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិរួចរាល់ហើយ។

លោក Trump និងរដ្ឋបាលរបស់លោក បានធ្វើការវាយប្រហារម្តងហើយម្តងទៀត ដល់អង្គការសុខភាពពិភពលោករាប់សិបខែ ហើយបានគំរាមកាត់ផ្តាច់ទំនាក់ទំនងជាមួយអង្គការនេះ។

អ្នកជំនាញ និងអ្នកប្រជាធិបតេយ្យ បានរិះគន់ថា រដ្ឋបាលរបស់លោក Trump កំពុងព្យាយាមផ្ទេរការស្តីបន្ទោស ពីការឆ្លើយតបមិនបានត្រឹមត្រូវរបស់ខ្លួនលើបញ្ហា COVID-19 ហើយទង្វើនេះ គឺអាចរារាំងដល់ការដោះស្រាយវិបត្តិសុខភាពសាធារណៈ។

គួររំលឹកដែរថា កាលពីពាក់កណ្តាលខែមេសា រដ្ឋបាលរបស់លោក Trump ប្រកាសនឹងបញ្ឈប់ការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក ដល់អង្គការសុខភាពពិភពលោក។

ហើយកាលពីចុងខែឧសភា សហរដ្ឋអាមេរិក គ្រោងនឹង "បញ្ចប់" ទំនាក់ទំនងរបស់ខ្លួនជាមួយអង្គការសុខភាពពិភពលោកផងដែរ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។