Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនប្រកាសអាសន្នកម្រិតខ្ពស់បំផុត នៅទីក្រុងចំនួន៤ជាប់ទន្លេយ៉ាងសេ ខណៈមនុស្សស្លាប់-បាត់ខ្លួនកើនដល់ ១៤០នាក់

  • Print

  (ប៉េកាំង)៖ ទីក្រុងធំៗចំនួន ០៤ ដែលស្ថិតនៅតាមបណ្តោយទន្លេយ៉ាងសេ (Yangtze) បានប្រកាសអាសន្នកម្រិតខ្ពស់បំផុត (ពណ៌ក្រហម) តែម្តង ដោយសារតែរយៈពេល ០២ថ្ងៃមកនេះភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ និងកម្ពស់ទឹកបានកើនឡើងយ៉ាងគំហុកបន្ថែមទៀត។

នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

បណ្តាទីក្រុងដែលទើបប្រកាសអាសន្នខាងលើនេះរួមមាន ទីក្រុងសៀននីង (Xianning) និងជីងចូវ (Jingzhou) នៃខេត្តហ៊ូប៉ី (Hubei) និងទៅក្រុងណានឆាង (Nanchang) និងសាងរ៉ាវ (Shangrao) នៃខេត្តជាំងស៊ី (Jiangxi) ដែលសុទ្ធសឹងតែជាប់ដងទន្លេយ៉ាងសេ ស្ថិតនៅភាគកណ្តាល និងខាងកើតប្រទេសចិន។បន្ថែមពីនេះច្រាំងទន្លេយ៉ាងសេ នៅចំណុចមួយចំនួនក៏នឹងអាចបាក់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះតែម្តង គ្រោះមហន្តរាយទឹកជំនន់នៅចិន បានបង្កឲ្យមនុស្សស្លាប់ និងបាត់ខ្លួនកើនដល់ ១៤០នាក់ហើយ ខណៈទូរទស្សន៍រដ្ឋចិន CCTV បានចេញផ្សាយថា ការខាតបង់សេដ្ឋកិច្ច នៅក្នុងគ្រោះធម្មជាតិលើនេះ អាចស្ថិតនៅក្នុងរង្វង់ ៨.៦ពាន់លានដុល្លារអាមេរិក។ ក្រៅពីប្រទេសចិន ជប៉ុនក៏កំពុងទទួលរងគ្រោះធម្មជាតិធ្ងន់ធ្ងរដូចគ្នាដែរ ខណៈកូរ៉េខាងត្បូងដែលនៅជិតៗគ្នា ក៏កំពុងរងគ្រោះទឹកជំនន់ ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរដូចចិន និងជប៉ុនឡើយ៕

ដកស្រង់ពី៖ Fresh News