Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

WHO ព្រមានធ្ងន់ៗ៖ «ស្ថានការណ៍ COVID-19 នឹងកាន់តែអាក្រក់ឡើងៗ ប្រសិនបើប្រទេសនានាធ្វេសប្រហែស»

  • Print

(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅហ្សឺណែវ) បានព្រមានថា ស្ថានការណ៍នៃជំងឺ COVID-19 នឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើប្រទេសនានាធ្វេសប្រហែស និងព្រងើយកន្តើយ មិនព្រមចាត់វិធានការថែទាំសុខភាពប្រជាជន ឲ្យបានត្រឹមត្រូវទេនោះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈសន្និសីទសារព័ត៌មានពីចម្ងាយ ចេញពីទីក្រុងហ្សឺណេវ ប្រធាន WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមនិយាយត្រង់ៗថា ប្រទេសជាច្រើននៅលើពិភពលោក កំពុងដើរក្នុងគន្លងខុស ដ្បិតថាវីរុសកូរ៉ូណា (COVID-19)នេះនៅតែជាសត្រូវលេខ ១ របស់មនុស្សលោកនៅឡើយ»។

ប្រមុខ WHO រូបនេះបានសង្កត់ធ្ងន់ទៀតថា «ប្រសិនបើវិធានការជាមូលដ្ឋាន មិនត្រូវបានអនុវត្តទេនោះ វាច្បាស់ណាស់ថាលទ្ធផលដែលយើងនឹងទទួលបាន នោះគឺជំងឺរាតត្បាតសកលនេះ វានឹងវិវឌ្ឈន៍កាន់តែអាក្រក់ៗទៅជាមិនខាន»។

គួរជម្រាប រហូតមកទល់ពេលនេះ ពិភពលោកមានករណីឆ្លង COVID-19 សរុបជាង ១៣លាននាក់ហើយ ដោយក្នុងនោះ ៥៧ម៉ឺននាក់ស្លាប់បាត់បង់ជីវិត និងជាង ៧.៦លាននាក់ទៀតបានជាសះស្បើយឡើងវិញ។

ទោះបីជាសន្ទុះនៃករណីឆ្លងថ្មីៗ នៅលើពិភពលោក មិនទាន់មានសភាពថមថយក៏ដោយ ក៏បណ្តាប្រទេសភាគច្រើន ហាក់កំពុងងាកមកបើដំណើរសេដ្ឋកិច្ចឡើងវិញ។ ប្រការនេះត្រូវបានអ្នកជំនាញសុខភាពសាធារណៈចាត់ទុកថា ជារឿងដ៏គ្រោះថ្នាក់បំផុត នៅចំពោះជំងឺរាតត្បាតសកលដ៏កាចសាហាវមួយនេះ៕

ដកស្រង់ពី៖ Fresh News