Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការវាយប្រហាររបស់ពួកតាលីបង់ នៅភាគខាងជើងទីក្រុងអាហ្គានីស្ថាន

  • Print

មនុស្សយ៉ាងតិច ១៤ នាក់ ក្នុងនោះមានអ្នកវាយប្រហារ ៣ នាក់ ត្រូវបានសម្លាប់ និង៦៣ នាក់ផ្សេងទៀត បានរងរបួសនៅពេលដែលពួកសកម្មប្រយុទ្ធតាលីបង់ បានវាយប្រហារសាខាខេត្តនៃទីភ្នាក់ងារស៊ើបការណ៍ជាតិនៅក្រុង Aybak ទីរួមខេត្ត Samangan ភាគខាងជើងរបស់ប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃច័ន្ទ។

អ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់ខេត្ត បានបញ្ជាក់ថាកាសែតស៊ិនហួរ-ចិនថា ការវាយប្រហារនេះ បានចាប់ផ្តើមឡើង បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតតាលីបង់ បានបំផ្ទុះគ្រាប់បែកក្នុងរថយន្តដ៏ធំមួយ នៅខាងក្រៅនាយកដ្ឋានសន្តិសុខជាតិខេត្ត Samangan នៅពេលព្រឹក ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងការបំផ្លិចបំផ្លាញជាច្រើន។

បន្ទាប់ពីការផ្ទុះនោះ ក្រុមសកម្មប្រយុទ្ធប្រដាប់ដោយអាវុធពីរនាក់ បានចូលទៅក្នុងបរិវេណនោះ ដោយបង្កឱ្យមានការផ្ទុះអាវុធជាច្រើនម៉ោង។ ការវាយប្រហារ បានកើតឡើងនៅពេលកិច្ចប្រឹងប្រែងសន្តិភាព កំពុងត្រូវបានធ្វើឡើង។

ក្រុមសកម្មប្រយុទ្ធតាលីបង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីឧប្បត្តិហេតុនេះ។ ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពតាលីបង់ និងសហរដ្ឋអាមេរិកនៅចុងខែកុម្ភៈមក មេដឹកនាំអាហ្គានីស្ថាន រួមទាំងលោកប្រធានាធិបតី Mohammad Ashraf Ghani បានទាមទារជាញឹកញាប់ឱ្យតាលីបង់ កាត់បន្ថយអំពើហិង្សា តែទោះយ៉ាងណា ក្រុមសកម្មប្រយុទ្ធ បែរជាបង្កើនការវាយប្រហារ ទៅវិញ។