Social Network

ករណីស្លាប់ដោយជំងឺ COVID-19 កើនដល់ ៣៦២ នាក់ នៅអ៊ីស្រាអែល

ក្រសួងសុខាភិបាល បានប្រកាសថា ចំនួនករណីឆ្លង COVID-19 នៅអ៊ីស្រាអែល បានកើនឡើងដល់ ៣៨.៦៧០ កាលពីថ្ងៃអាទិត្យ ដោយមានករណីថ្មីចំនួន ១.២០៧ ត្រូវបានចុះបញ្ជី។

ក្រសួង ក៏បានរាយការណ៍អំពីករណីស្លាប់ថ្មី ចំនួន ៨ ករណី ដែលនាំឱ្យចំនួនជនរងគ្រោះសរុប ឡើងដល់ទៅ ៣៦២ នាក់។ ចំនួនអ្នកជំងឺ មានស្ថានភាពធ្ងន់ធ្ងរ បានកើនឡើងពី ១៣៤ នាក់ទៅ ១៥១ នាក់ ក្នុងចំណោមអ្នកជំងឺ ៥១៤ នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ចំនួននៃការជាឡើងវិញ បានកើនឡើងដល់ ១៩.០០៨ ជាមួយនឹងការជាសះស្បើយថ្មីចំនួន ៩៤ ខណៈពេលដែលករណីសកម្ម បានឈានដល់កំណត់ត្រា ១៩.៣០០ នាក់។

ទោះបីជាមានការកើនឡើងគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះក៏ដោយ ក៏រដ្ឋមន្រ្តីដឹកជញ្ជូនរបស់អ៊ីស្រាអែល បានប្រកាសបន្តប្រតិបត្តិការឡានក្រុង នៅពេលយប់នាថ្ងៃធ្វើការដដែល តែកំណត់ចំនួនអ្នកដំណើរត្រឹមតែ ៣២នាក់ ក្នុងមួយខ្សែរត់ ក្នុងទីក្រុងម្តងៗ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។