Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រាប់បែកនៅតាមដងផ្លូវ បានសម្លាប់ជនស៊ីវិល ៦ នាក់នៅអាហ្គានីស្ថាន

  • Print

អ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់ខេត្ត បាននិយាយកាលពីថ្ងៃអាទិត្យថា ជនស៊ីវិល ៦ នាក់ ត្រូវបានសម្លាប់ និង ៨ នាក់ផ្សេងទៀត បានរងរបួសដោយសារគ្រាប់បែកនៅតាមដងផ្លូវ បានវាយប្រហាររថយន្តក្រុងខ្នាតតូចមួយ នៅភាគខាងកើតនៃខេត្ត Ghazni របស់អាហ្គានីស្ថានកាលពីថ្ងៃសៅរ៍។

ការបំផ្ទុះដ៏សាហាវនេះ បានកើតឡើងនៅលើដងផ្លូវមួយនៅក្នុងស្រុក Jaghato កាលពីរសៀលថ្ងៃសៅរ៍ ដោយបានសម្លាប់ជនស៊ីវិល ៦ នាក់ និងរងរបួសចំនួន ៨ នាក់ផ្សេងទៀត រួមមានស្ត្រី និងកុមារ។

មន្ត្រីរូបនោះ បានស្តីបន្ទោសពួកសកម្មប្រយុទ្ធតាលីបង់ថា បានបង្កប់គ្រាប់មីននិងបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះ។ ក្រុមតាលីបង់ បានបង្កើនសកម្មភាពលើខេត្ត Ghazni ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដើម្បីវាយដណ្តើមកាន់កាប់ទីរួមខេត្ត Ghazni នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។