Social Network

ពួកសកម្មប្រយុទ្ធ ៣៦ នាក់ បានប្រគល់ខ្លួនទៅរដ្ឋាភិបាលអាហ្គានីស្ថាន

ប្រភពពីមូលដ្ឋាន បានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ៣៦ នាក់បានចូលរួមនៅក្នុងដំណើរការសន្តិភាព និងការផ្សះផ្សាជាតិមួយ នៅក្នុងខេត្តចំនួនពីររបស់ប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃច័ន្ទ។

ក្រុមបះបោរទាំងនោះ បានប្រគល់គ្រឿងសព្វាវុធធុនស្រាល និងធ្ងន់ ព្រមទាំង កាំភ្លើងជាច្រើនដើម ដល់មន្ត្រីនៃទីភ្នាក់ងារស៊ើបការណ៍ជាតិរបស់ប្រទេស។

ក្រុមយុទ្ធជនដែលបានចុះចូលទាំងនេះ កន្លងមក បានធ្វើសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ នៅក្នុងខេត្តរំជើបរំជួលទាំងពីរ គឺខេត្ត Badghi ភាគខាងលិច និងខេត្ត Nangarhar ភាគខាងកើត។

រដ្ឋាភិបាលអាហ្គានីស្ថាន បានបង្កើតក្រុមប្រឹក្សាជាន់ខ្ពស់ សម្រាប់ការផ្សះផ្សាជាតិ នៅខែឧសភាឆ្នាំនេះ ដើម្បីលើកទឹកចិត្តក្រុមតាលីបង់ ឱ្យទម្លាក់អាវុធ និងបោះបង់ចោលក្រុមប្រឆាំងនឹងរដ្ឋាភិបាល។

ក្រុមសកម្មប្រយុទ្ធតាលីប ង់មិនបានឆ្លើយតបនឹងរបាយការណ៍នេះទេ រហូតមកដល់ពេលនេះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។