Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនចំណាកស្រុកចំនួន ៩៤ នាក់ ដែលបានជួយសង្រ្គោះ បានចុះចតនៅកោះម៉ាល់តា

  • Print

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Times of Malta បានផ្សាយថា ក្រុមជនចំណាកស្រុកមួយក្រុមចំនួន ៩៤ នាក់ ដែលត្រូវបានជួយសង្គ្រោះដោយកងកម្លាំងប្រដាប់អាវុធនៃប្រទេសដែនកោះម៉ាល់តា បានចុះចតនៅ ម៉ាល់តា កាលពីល្ងាចថ្ងៃច័ន្ទ។

ជនចំណាកស្រុកភាគច្រើនជាបុរស និងស្រ្តី ៥ នាក់ រួមទាំងក្មេងស្រីម្នាក់ និងក្មេងម្នាក់ អាយុប្រហែល ១ ឆ្នាំ។ ព័ត៌មានលម្អិតអំពីសញ្ជាតិរបស់ពួកគេ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

ជនចំណាកស្រុក ដែលជិះពេញប្រៀបលើទូកអណ្តែតលើផ្ទៃទឹក បានហៅទូរសព័្ទភ័យអាសន្ន ដែលជាខ្សែទូរស័ព្ទបន្ទាន់ សម្រាប់ជំនួយដល់ក្រុមមនុស្ស ដែលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ទៅកាន់សហភាពអឺរ៉ុប។

អជ្ញាធរពាក់ព័ន្ធ បានចេញប្រតិបត្តិការជួយសង្រ្គោះ។ ក្រុមចុងក្រោយ ដែលមកដល់ប្រទេសម៉ាល់តា គឺប្រហែលជាមួយសប្តាហ៍មុន។ ប្រទេសម៉ាល់តា បានទទួលជនចំណាកស្រុកប្រហែល ១.៨០០ នាក់ ចាប់តាំងពីដើមឆ្នាំនេះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។