Social Network

ចិនដីគោក មានករណីឆ្លងជំងឺ COVID-១៩ ចំនួន៦៨ ករណីថ្មី

អាជ្ញាធរសុខាភិបាលចិន បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួន បានទទួលរបាយការណ៍អំពីករណីឆ្លងជំងឺ COVID-19 ដែលត្រូវបានបញ្ជាក់ថ្មីៗចំនួន ៦៨ ករណីនៅលើដីគោកចិន កាលពីថ្ងៃចន្ទ ក្នុងនោះមានករណីនាំចូលចំនួន ៤ ករណី និងករណីឆ្លងក្នុងស្រុក ចំនួន ៦៤ ។

គណៈកម្មាធិសុខភាពជាតិ បានសរសេរនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ៥៧ ករណីក្នុងចំណោមករណីឆ្លងក្នុងស្រុក ចំនួន ៦៤ នោះ ត្រូវបានរាយការណ៍នៅក្នុងតំបន់ស្វយ័ត Xinjiang Uygur និងចំនួន ៦ករណីកើតមាន នៅក្នុងខេត្តឡៅនីង និងមួយករណីទៀត នៅទីក្រុងប៉េកាំង។

គ្មានការស្លាប់ទាក់ទងនឹងជំងឺ COVID-19 ឬករណីសង្ស័យថ្មី ត្រូវបានគេរាយការណ៍កាលពីថ្ងៃច័ន្ទនោះទេ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។