Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងទ័ពឥណ្ឌាចេញមុខច្រានចោល ការចោទប្រកាន់ពីភាគីចិន ពាក់ព័ន្ធការរំលោភកិច្ចព្រមព្រៀង នៅតំបន់ព្រំដែនជម្លោះ

  • Print

(ញូដេលី)៖ កងទ័ពឥណ្ឌានៅថ្ងៃអង្គារនេះបានប្រកាសច្រានចោលការចោទប្រកាន់របស់ចិនដែលថា ខ្លួនបានបំពានកិច្ចព្រមព្រៀងទ្វេភាគី ហើយឥណ្ឌាបានវាយបកវិញថា គឺកងទ័ពចិនទៅវិញទេ ដែលនៅតែបន្តធ្វើសកម្មភាពបង្ករឿង និងបានបាញ់ព្រមានទៅលើអាកាស ក្នុងពេលកំពុងប្រឈមមុខដាក់គ្នា ជាមួយកងទ័ពឥណ្ឌា នៅតាមបណ្តោយព្រំដែនមានជម្លោះកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០។

នៅព្រឹកថ្ងៃអង្គារនេះ ចិនបានចោទប្រកាន់កងទ័ពឥណ្ឌាថា បានរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី និងបានបាញ់ព្រមានទៅលើអាកាស ក្នុងពេលប្រឈមមុខដាក់គ្នា ជាមួយកងទ័ពចិន នៅតាមបណ្តោយព្រំដែនមានជម្លោះកាលពីថ្ងៃចន្ទសប្តាហ៍នេះ ចំពេលភាពតានតឹងរវាងប្រទេសទាំងពីរ បានកើនឡើងសាជាថ្មីម្តងទៀត។

ជុំវិញបញ្ហាខាងលើនេះ អ្នកនាំពាក្យកងទ័ពចិនប្រចាំភូមិភាគខាងលិច លោក ចាង ស៊ុយលី (Zhang Shuili) បានគូសបញ្ចាក់នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះនៅលើគេហទំព័រព័ត៌មានផ្លូវការ របស់កងទ័ពចិននៅព្រឹកថ្ងៃអង្គារនេះថា កងកម្លាំងការពារព្រំដែនចិន បានចាត់វិធានការតបតភ្លាមៗ ដើម្បីរក្សាស្ថានការណ៍ ឲ្យមានស្ថេរភាពដូចដើមវិញ។

ទោះជាយ៉ាងណា ចិនមិនបានបញ្ជាក់ច្បាស់ថា តើវិធានការអ្វីឲ្យប្រាកដនោះទេ។ យ៉ាងក៏ដោយជាការឆ្លើយ កងទ័ពឥណ្ឌាបានចេញសេចក្ដីថ្លែងការណ៍ ដោយទាត់ចោលការចោទប្រកាន់ពីទីក្រុងប៉េកាំង ជាមួយការគូសបញ្ជាក់យ៉ាងដូច្នេះថា «កងទ័ពរំដោះប្រជាជនចិន (PLA) បានបំពានកិច្ចព្រមព្រៀងទ្វេភាគី និងនៅតែបន្តធ្វើសកម្មភាពឈ្លានពាន ខណៈកិច្ចចរចាទាំងផ្នែកយោធា ការទូត និងនយោបាយគ្រប់កម្រិត កំពុងជឿនលឿនទៅមុខ»។

សេចក្ដីថ្លែងការណ៍ខាងលើនេះបានបន្ថែមទៀតថា កងទ័ពចិនបានព្យាយាមចូលក្បែរ ទីតាំងឈរជើងរបស់កងទ័ពឥណ្ឌា នៅក្នុងតំបន់ជម្លោះឡាដាក (Ladakh) ហើយនៅពេលប្រឈមមុខនឹងកងទ័ពឥណ្ឌា កងទ័ពចិនបានបាញ់ព្រមានទៅលើអាកាស ដែលនេះជាទង្វើបំពានកិច្ចព្រមព្រៀង ហាមឃាត់ការផ្ទុះអាវុធនៅតំបន់ព្រំដែន។

គួរជម្រាបថា កាលពីខែមិថុនាកន្លងទៅ កងទ័ពចិន និងឥណ្ឌា បានប៉ះទង្គិចគ្នាម្តងរួចទៅហើយ ដែលបានបណ្តាលឲ្យកងទ័ពឥណ្ឌា ២០នាក់បានស្លាប់ នៅក្នុងការផ្ទុះអាវុធដាក់គ្នាមួយប្រាវ។ ក្រោយហេតុការណ៍នោះ ចិន និងឥណ្ឌាបានសម្រេចដាក់ពង្រាយកងទ័ពបន្ថែមនៅតាមព្រំដែន។ ភាគីចិនក៏បានទទួលស្គាល់ថា មានកងទ័ពខ្លួនស្លាប់ និងរបួសផងដែរ ប៉ុន្តែមិនបានបង្ហាញតួលេខឡើយ៕

ដកស្រង់ពី៖ Fresh News