Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនអ្នកឆ្លងកូរ៉ូណានៅមីយ៉ាន់ម៉ា កើនដល់ជាង៣,០០០នាក់ ក្នុងនោះ២៤នាក់ស្លាប់

  • Print

  (រ៉ងហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបនៅប្រទេសអាស៊ានមួយនេះ បានកើនឡើងដល់ ២៤នាក់ហើយ បន្ទាប់អ្នកជំងឺ ០៤នាក់បន្ថែមទៀតបានស្លាប់។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានគូសបញ្ជាក់យ៉ាងដូចច្នេះថា «ក្នុងចំណោមអ្នកស្លាប់ថ្មីៗខាងលើ មានបុរស ០២នាក់ដែលម្នាក់មានអាយុ ៧៥ឆ្នាំ និងម្នាក់ទៀតមានអាយុ ៥១ឆ្នាំ រួមទាំងស្រី្ត ០២នាក់ដែលម្នាក់មានអាយុ ៦៩ឆ្នាំ និងម្នាក់ទៀតមានអាយុ ៧៦ឆ្នាំមានជំងឺប្រចាំកាយស្រាប់ ។

ពួកគេត្រូវបានធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាននៃ COVID-19 និងបានទទួលមរណភាព កាលពីថ្ងៃសុក្រ និងថ្ងៃអាទិត្យសប្ដាហ៍មុន។

គួរបញ្ជាក់ថា ក្នុងរបាយការណ៍ថ្មីនេះ ប្រទេសមីយ៉ាន់ម៉ាក៏បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៨៣ករណីបន្ថែមទៀតផងដែរ ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនដល់ ៣,០១៥ករណី ក្នុងនោះមានអ្នកស្លាប់ ២៤នាក់ និងជាសះស្បើយ ៦៩៩នាក់។

មីយ៉ាន់ម៉ាកំពុងតែរឹតត្បិតការចេញចូល រដ្ឋធានីណៃពិដោ និងទីក្រុងរ៉ង់ហ្គូន ដើម្បីកុំឲ្យជំងឺនេះផ្ទុះឡើងកាន់តែខ្លាំង ខណៈការបោះឆ្នោតសកលនៅក្នុងប្រទេសនេះ នឹងឈានចូលមកដល់នៅខែវិច្ឆិកាខាងមុខនេះហើយ៕

ដកស្រង់ពី៖ Fresh News