Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ដូណាល់ ត្រាំ៖ «ការកើនឡើងកម្តៅផែនដី នឹងថយចុះវិញដោយឯកឯង, ភ្លើងឆេះព្រៃមិនមែនមកពីបញ្ហា បម្រែបម្រួលអាកាសធាតុនោះទេ»

  • Print

(អាមេរិក)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងក្នុងកំឡុងសន្និសីទកាសែតមួយ នៅរដ្ឋកាលីហ្វ័រញ៉ាថា ការឡើងកំដៅផែនដីនឹងថយចុះវិញដោយខ្លួនឯង និងបានច្រានចោលនូវការលើកឡើង របស់អភិបាលរដ្ឋកាលីហ្វ័រញ៉ាកាលពីមុននេះថា បញ្ហាបម្រែបម្រួលអាកាសធាតុនេះ ជាហេតុបណ្ដាលឲ្យមានភ្លើងឆេះព្រៃដ៏សាហាវ ដែលកំពុងរីករាលដាល នៅឯភាគខាងលិចសហរដ្ឋអាមេរិក។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។

លោក ត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុង សាក្រាមែនតូ (Sacramento) រដ្ឋកាលីហ្វ័រញ៉ា បានតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ រួចលោកក៏វិលត្រឡប់ទៅធ្វើយុទ្ធនាការឃោសនា បោះឆ្នោតរបស់លោកនៅរដ្ឋ អារីហ្សូណា (Arizona) វិញ និងបានច្រានចោលការលើកឡើងរបស់អភិបាលរដ្ឋ លោក ហ្គាវីន ញូសម (Gavin Newsom) ដែលថា ការឡើងកំដៅផែនដីនេះបានបង្ករជាភ្លើងឆេះព្រៃដ៏សាហាវ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥នាក់ចាប់តាំងពីដើមរដូវក្តៅមក។

លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កំដៅផែនដីវានឹងចាប់ផ្តើមថយចុះវិញដោយខ្លួនឯង ហើយមូលហេតុដែលបណ្ដាលឲ្យមានភ្លើងឆេះព្រៃនេះ មិនមែនមកពីការបម្រែបម្រួលអាកាសធាតុទេ គឺដោយសារតែមិនមានការថែរក្សាឲ្យគ្រប់គ្រាន់នៅតំបន់ព្រៃឈើ ដែលជាហេតុបណ្ដាលឲ្យវាងាយឆាបឆេះ ដូច្នេះយើងត្រូវតែមានការថែរក្សា និងគ្រប់គ្រងព្រៃឈើឱ្យបានរឹងមាំ»។

គួររំលឹកថា អគ្គីភ័យដែលឆាបឆេះព្រៃនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា, រដ្ឋអូរ៉េហ្គន, និងរដ្ឋវ៉ាស៊ីនតោនបានដុតបំផ្លាញផ្ទៃដីជិត ២លានហិកតា បានធ្វើឲ្យការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះចំនួនអ្នកស្លាប់ដែលនឹងបន្តកើនឡើង៕

ដកស្រង់ពី៖ Fresh News