Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ដូណាល់ ត្រាំ ព្រមានសងសឹកអ៉ីរ៉ង់វិញ «១,០០០ដង» បើអ៉ីរ៉ង់ហ៊ានប៉ះពាល់សហរដ្ឋអាមេរិកនោះ!

  • Print

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកនឹងវាយប្រហារ បកទៅលើអ៉ីរ៉ង់វិញ ១,០០០ដង ប្រសិនបើទីក្រុងតេហេរ៉ង់ ហ៊ានបើកការវាយប្រហារ ណាមួយមកលើសហរដ្ឋអាមេរិក។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ធ្វើការព្រមានខាងលើនៅក្នុងសារមួយបង្ហោះលើ Twitter ក្នុងថ្ងៃអង្គារនេះ និងក្រោយពីសារព័ត៌មានអាមេរិក Politico កាលពីថ្ងៃអាទិត្យកន្លងទៅបានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីរ៉ង់ កំពុងរៀបចំផែនការធ្វើឃាតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអាហ្វ្រិកខាងត្បូង គឺលោកស្រី ឡាណា ម៉ាកស៍ (Lana Marks) ជាការសងសឹកឱ្យវិញ្ញាណក្ខន្ធអតីតមេទ័ពកំពូលអ៉ីរ៉ង់ លោក កាសេម សូឡៃមេនី (Qassem Soleimani) ដែលត្រូវបានលោក ត្រាំ បញ្ជាយន្ដហោះដ្រូនឲ្យផ្ដាច់ជីវិតកាលពីខែមករា ដើមឆ្នាំ២០២០។ លោក ត្រាំ បានគូសបញ្ជាក់នៅក្នុងសារតាម Twitter យ៉ាងដូច្នេះថា «រាល់ការវាយប្រហាររបស់អ៉ីរ៉ង់ គ្រប់ទម្រង់ទាំងអស់ប្រឆាំងនឹងសហរដ្ឋអាមេរិក នឹងត្រូវទទួលរងការវាយប្រហារបកត្រឡប់ទៅវិញ ១,០០០ដងក្នុងទំហំដ៏ធំសម្បើម»។

បើតាមសារព័ត៌មាន Politico ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់ ០២រូប ដែលបានមើលឃើញ និងបានដឹងពីរបាយការណ៍សម្ងាត់នេះ ប្រសិនបើផែនការសម្លាប់លោកស្រី Lana Marks ត្រូវបានអនុវត្តតាមការគ្រោងទុក ឬបានសម្រេចនោះ វាអាចនឹងបង្កឱ្យសង្រ្គាមរវាងអាមេរិក និងអ៉ីរ៉ង់ផ្ទុះឡើងក៏ថាបាន៕

ដកស្រង់ពី៖ Fresh News