Social Network

ប្រទេសម៉ាឡេស៊ី រឹតបន្តឹងការធ្វើចលនាឡើងវិញ នៅពេល COVID-19 បានកើនឡើង

ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទ បានប្រកាសពីការបង្កើតឡើងវិញនូវវិធានការរឹតត្បិតចលនានៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុង Kuala Lumpur ក្នុងគោលបំណងទប់ស្កាត់ករណីកើនឡើង COVID-19 ថ្មីៗ ។

ចាប់ពីថ្ងៃទី១៤ ដល់២៧ ខែតុលានេះ វិធានការនានា នឹងចូលជាធរមាននៅក្នុងរដ្ឋធានី Kuala Lumpur ទីក្រុងមជ្ឍមណ្ឌលរដ្ឋបាល Putrajaya ក៏ដូចជារដ្ឋ Selangor ដែលនៅជាប់នោះ។

ក្នុងអំឡុងពេលនេះ ការធ្វើដំណើរទៅក្រៅស្រុក មិនត្រូវបានអនុញ្ញាត ក្រៅពីគោលបំណងការងារទេ។ សាលារៀន មណ្ឌលថែទាំ ឧទ្យានសាធារណៈមណ្ឌលកំសាន្ត និងកន្លែងគោរពបូជា នឹងត្រូវបិទទ្វារ រីឯកីឡា និងសកម្មភាពសង្គមនានា នឹងមិនត្រូវបានអនុញ្ញាតឡើយ។

ទោះជាយ៉ាងណាក៏ដោយ សកម្មភាពសេដ្ឋកិច្ចនៅតំបន់ ដែលរងផលប៉ះពាល់នឹងមិនត្រូវបានបញ្ឈប់ ដោយមាននីតិវិធីប្រតិបត្តិការស្តង់ដារ និងគោលការណ៍ណែនាំ ត្រូវបានអនុវត្តសម្រាប់សុវត្ថិភាពនិយោជិក។

បើតាមតួលេខផ្លូវការពីក្រសួងសុខាភិបាលម៉ាឡេស៊ី បានឲ្យដឹងថា ចំនួនឆ្លងសរុប មាន 16,220 នាក់ និងចំនួនអ្នកស្លាប់ 159 នាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។